នាយករដ្ឋមន្ត្រីប្រកាសសុំចំៗថា «អាណិតមេត្តា សុំស្ត្រីទាំងឡាយ បើជាខ្លា សុំជាខ្លាកាត់ចង្កូមចេញ»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ជិតដល់ថ្ងៃចូលឆ្នាំថ្មីហើយ ដែលជាឆ្នាំខ្លា សម្តេចក៏បានសុំចំៗថា អាណិតមេត្តាសុំស្ត្រីទាំងឡាយ បើខ្លាក៏ខ្លាចុះ តែត្រូវកាត់ចង្កូមចេញ ។
សម្តេចតេជោ បានថ្លែងក្នុងពិធីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា នេះ ។
នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាក់ថា ចំណែកបុរសៗគេនិយាយចេះ កាលពីមុនការ ឆ្នាំនេះ ឆ្នាំនោះ មើលទៅស្លូតទាំងអស់ ដល់ការហើយឆ្នាំណាក៏ឆ្នាំខ្លាដែរ ស្ត្រីណាក៏ក្លាយជាឆ្នាំខ្លាដែរ ។
សម្តេចបន្ថែមថា ប្រហែលមានតែប្រពន្ធខ្ញុំទេដែលអត់មានឆ្នាំខ្លា ។ទន្ទឹមនឹងនេះដែរ សម្តេចបានបន្ថែមថា
«ប៉ុន្តែសំណាងដែរខ្ញុំ ចៅ២២នាក់ អត់មានចៅណាមួយដែលឆ្នាំខ្លាទេ ដោយយប់មិញម៉ោងប្រហែល១១ សម្តេចបានសួរភរិយាថា «ចៅយើងចៅមួយណាឆ្នាំខ្លា » ប្រពន្ធថា អត់ទេ បែរជាមានឆ្នាំនាគរាជទៅវិញ ដោយសម្តេចបានចភស្រី២ ឆ្នាំនាគ ជាមួយជីតា ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាត់ខ្មែរយើង ដែលនៅសល់តែកន្លះខែទៀតប៉ុណ្ណោះ ដោយប្រព្រឹត្តិនៅថ្ងៃទី១៤ -១៥ និងទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះហើយ ដែលត្រូវនឹងឆ្នាំខាល (ខ្លា) ព.ស ២៥៦៦ និងគ.ស ២០២២ ៕
ដកស្រង់ពី៖ កោះសន្តិភាព