សម្តេចតេជោ ចេញបញ្ជាឱ្យតំឡើងប្រាក់សោធននិវត្តន៍ដល់អតីតយុវជន និងមន្ត្រីរាជការចូលនិវត្តន៍មុនៗ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យមានការតម្លើងប្រាប់បៀវត្សដល់អតីតយុវជន និងមន្ត្រីរាជការដែលចូលនិវត្តន៍មុនៗ ។
សម្តេចតេជោហ៊ុន សែន បានថ្លែងនៅក្នុងកម្មពីធីអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា ជ្រើសយកអ្នកណាដែលចូលនិវត្តន៍ ឧទាហរណ៍អ្នកចូលនិវត្តន៍មានប្រាក់ខែគោលត្រឹម៥០ម៉ឺនរៀល បើអីញ្ចឹងត្រូវឡើង៣០ភាគរយ ដល់អ្នកទទួលបានប្រាក់ខែគោល៦០ម៉ឺនរៀលឲ្យឡើងត្រឹម២៨ភាគរយ អ្នកទទួលបានប្រាក់ខែគោល៧០ម៉ឺនរៀលឲ្យឡើង២៥ភាគរយ ។
សម្តេចបញ្ជាក់ថា ៖«អីញ្ចឹងរកវិធីសាស្ត្រមួយរុញឲ្យឡើងបន្តិចដូចដែលយើងធ្វើចំពោះមន្ត្រីរាជការ កាលពីមុន អ្នកដែលទទួលបាន៣០ម៉ឺនរៀលយើងរុញបន្ថែមប៉ុន្មានភាគរយក្នុងពេលដែលអ្នកខាងលើឡើងតែប៉ុន្មានភាគរយទេ»។
ជាមួយគ្នានោះដែរ សម្តេចបានបញ្ជាក់ថា ៖«ខ្ញុំឲ្យឯកឧត្តម គន់ គីម ដើរយកថវិការបស់ខ្ញុំមួយចំនួនដើរទៅជួបនឹងអតីតយុវជន ហើយពន្យល់ប្រាប់គាត់ ហើយថ្ងៃនេះខ្ញុំចេញសារមួយជម្រាបជូនបងប្អូនថា ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និ
ងហិរញ្ញវត្ថុឲ្យបង្កើតល្បឿននៃការដោះស្រាយបញ្ហានេះដើម្បីដោះស្រាយនៃវិសមភាពនៃប្រាក់ចូលនិវត្តន៍»។
សម្តេចបានលើកឡើងថា អ្នកដែលចូលនិវត្តន៍មានប្រាក់ខែត្រឹម១លានរៀលទុកសិន តែអ្នកដែលចូលនិវត្តន៍ក្រោម១លានរៀលត្រូវជំរុញឡើង ដើម្បីឲ្យទៅកៀកគ្នា រវាងអ្នកចូលនិវត្តន៍មុន និងចូលនិវត្តន៍ក្រោយ ។
សម្តេចថាធ្វើបែបនេះ គឺជាគោលនយោបាយសម្រាប់គិតគូរដល់អ្នកដែលមានប្រាក់បៀវត្សទាប ៕
ដកស្រង់ពី់៖ កោះសន្តិភាព