Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៤

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) តាមប្រព័ន្ធវីដេអូ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២២។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអាឆា និងជាប្រធានអាឆា ឆ្នាំ២០២២ ដែលមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋាន អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។

នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ តំណាងប្រទេសសមាជិកអាស៊ានទាំងអស់ បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះកម្ពុជាក្នុងតួនាទីជាប្រធានអោយឆានៅឆ្នាំ២០២២នេះ ព្រមទាំងអបអរសាទរ ចំពោះតំណាងអាយឆារបស់ប្រទេសអាស៊ានមួយចំនួន ដែលទើបតែងតាំងថ្មីសម្រាប់អាណត្តិ ២០២២-២០២៤។

កិច្ចប្រជុំលើកទី៣៤នេះ បានពិនិត្យលើការអនុម័តរបាយការណ៍សង្ខេបចំនួន៥ អំពីសកម្មភាព របស់អាយឆាក្នុងឆ្នាំ២០២១ ការជម្រាបជូនពីវឌ្ឍនភាពថ្មីៗ

និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងសិទ្ធិមនុស្ស របស់ប្រទេសសមាជិកអាស៊ានមួយចំនួន បន្តពិភាក្សាលើឯកសារទស្សនទានជាច្រើននៃកម្មវិធីអាទិភាពរបស់អាយឆា ដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២២ ការពិភាក្សាពីកម្មវិធីអាទិភាពរបស់អាយឆា

សម្រាប់អនុវត្តនៅឆ្នាំ២០២៣ ការរាយការណ៍ពីការតាមដាន និងវាយតម្លៃលើក្របខណ្ឌការងារនៃផែនការ៥ ឆ្នាំរបស់អាយឆា (២០២១-២០២៥) ព្រមទាំងការលើកឡើងពីគម្រោងរៀបចំការប្រារព្ធអបអរខួប ១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន។

ផែនការសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២២ បានផ្ដោតលើសិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ច និងសិទ្ធិមនុស្ស ការបង្ការទារុណកម្ម សេរីភាពជំនឿ សាសនា សេរីភាពក្នុងការបញ្ចេញមតិ

សិទ្ធិទទួលបានទឹកស្អាត និងអនាម័យ បម្រែបម្រួលអាកាសធាតុ ការជួញដូរមនុស្សសិទ្ធិ ទទួលបានសេវាសុខាភិបាល និងសិទ្ធិទទួលបានសញ្ញាតិ។

កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០១៤-២០២១ ដែលអាយឆាបាន អនុម័តរួចហើយ តែមិនទាន់បានរៀបចំធ្វើដោយសារតែបញ្ហាជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះ ក៏មានការធ្វើបច្ចុប្បន្នភាព ទៅលើសេចក្តីព្រាងរបាយការណ៍ចំនួន៥ ស្តីពីកម្មវិធី/សកម្មភាពដែលអាយឆា បានអនុវត្តនាពេលកន្លងមក ព្រមទាំងវឌ្ឍនភាពនៃការសិក្សា និងប្រធានបទសិក្សារបស់អាយាឆា ចំនួន៥ សកម្មភាពទៀត។

កិច្ចប្រជុំបានពិភាក្សាលើទម្រង់ឯកសារចំនួន៣ សម្រាប់ជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលរួមទាំងរបាយការណ៍សកម្មភាពរបស់អាយឆាត្រៀមធ្វើការរាយការណ៍ជូនកិច្ចប្រជុំរដ្ឋ មន្ត្រីការបរទេសអាស៊ាន នៅអំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយអាយឆាកម្ពុជា និងអាយឆាឥណ្ឌូនេស៊ី បានឯកភាពរួមគ្នាក្នុងការរៀបចំកិច្ចសន្ទនាលើកទី៤ រវាងអាយឆា និងសហគមន៍ អឺរ៉ុប លើគោលនយោបាយស្តីពីសិទ្ធិមនុស្ស។

ចំពោះការងារទំនាក់ទំនងជាមួយសង្គមស៊ីវិល តំណាងកម្ពុជា រួមជាមួយអាយឆាថ និងអាយឆាម៉ាឡេស៊ី បានចូលរួមធ្វើជាគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ផ្តល់ឋានៈជាដៃគូសន្ទនារបស់អាយឆា ដល់អង្គការសង្គមស៊ីវិល (Screening Panel)។

លើបញ្ហាផ្សេងៗ កិច្ចប្រជុំបានពិភាក្សាលើការបង្កើតក្រុមការងារ ការសម្ពោធផែនការសកម្មភាព និងក្របខណ្ឌយុទ្ធសាស្ត្រផ្សេងៗ ដើម្បីការលើកកម្ពស់ និងការការពារលើវិស័យសិទ្ធិមួយចំនួន។

កិច្ចប្រជុំលើកទី៣៤របស់អាយឆា បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ហើយសមាជិក ទាំងអស់នៃកិច្ចប្រជុំបានសម្តែងនូវការកោតសរសើរចំពោះតំណាងកម្ពុជាប្រចាំអាឆា ដែលបានដឹក នាំកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ឱ្យទទួលបានលទ្ធផលល្អ។

តំណាងនៃប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា នឹងរួមសហការគ្នាក្នុងការអនុវត្តនូវផែនការសកម្មភាពអាទិភាពរបស់អោយឆាឆ្នាំ២០២២ ក្នុង ទិសដៅនៃការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន៕

ដកស្រង់ពី៖ Fresh News