Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅស្រុក មង្គលបុរី មានទឹកប្រើប្រាស់ឡើងវិញហើយ

  • បោះពុម្ព

បន្ទាយមានជ័យ ៖ ក្រោយពីមានការ ជួយអន្ដរាគមន៍ របស់ក្រុមការងារ ក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ របស់ខេត្ដបាត់ដំបង និងខេត្ដបន្ទាយមានជ័យ ដើម្បីនាំទឹកពី ស្ទឹងបវេល ឆ្ពោះទៅស្ទឹង មង្គលបុរី ក្នុងរយៈ ពេល ប៉ុន្មានថ្ងៃមកនេះ ជាលទ្ធផល ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅទូទាំង ស្រុកមង្គលបុរី អាចប្រើប្រាស់ទឹក ឡើងវិញហើយ ។

ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានថ្លែងឱ្យដឹងថា នៅរសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៥នេះ ប្រជាពលរដ្ឋនៅ តាមបណ្ដាឃុំ របស់ស្រុកមង្គលបុរី អាចទាញយកទឹក ប្រើ ប្រាស់ពីស្ទឹង ជាបណ្ដើរៗហើយ ក្រោយពីមាន ភាពរីកស្ងួត អស់មួយរយៈ មកនោះ ។

លោកឧត្ដមសេនីយ៍ ស្នងការបានបញ្ជាក់ ថា ក្រោយមានការណែនាំ ពីសំណាក់លោក កែ គឹមយ៉ាន ប្រធានក្រុម ថ្នាក់ជាតិចុះជួយ ខេត្ដបន្ទាយមានជ័យ លើបញ្ហានេះរួចមក ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ បាននឹងកំពុង បន្ដអន្ដរាគមន៍ នាំទឹកទៅចែកចាយ និងផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋ តាមបណ្ដាភូមិ ឃុំ ទូទាំងស្រុកតែម្ដង លែងមានការ ខ្វះខាតទឹកប្រើប្រាស់ ទៀតហើយ ។

បើតាមលោកស្នងការ ប្រជាពលរដ្ឋពិតជា មានការសប្បាយ រីករាយយ៉ាងខ្លាំង និងអរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងក្រុមការងារទាំងអស់ ដែលបានជួយ អន្ដរាគមន៍ភ្លាមៗ ក្នុងការនាំទឹក ពីស្ទឹងបវេល ខេត្ដបាត់ដំបង ជូនពួកគាត់ ដែលខ្វះខាត ទឹកប្រើប្រាស់ ក្នុងគ្រួសារ អស់រយៈពេល ជាយូរថ្ងៃមកនោះ ។

សូមបញ្ជាក់ថា ក្រុមការងារមន្ទីរ ធនធានទឹក ខេត្ដបាត់ដំបង និងខេត្ដបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់រដ្ឋមន្ដ្រី ក្រសួងធនធានទឹក លោក លឹម គានហោ បានបើកប្រតិបត្ដិការ ទាំងយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ដោយចុះ ទៅបើកទ្វារទឹក ចេញពីស្ទឹងបវេល ឆ្ពោះទៅ ស្ទឹងមង្គលបុរី សម្រាប់ផ្គត់ផ្គង់ ការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ នៅតំបន់នោះ ។

ដកស្រង់ពី៖ ដើមអម្ពិល