Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេជោ​ផ្តាំ​ទៅ​អ្នក​វិនិយោគ​ដីធ្លី កុំ​ប្រៀបធៀប​ដី​នៅ​​សៀមរាប​ជាមួយ​ខេ​ត្ត​ផ្សេង​ៗ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សូមកុំយកតំបន់សៀមរាបអង្គរប្រៀបធៀបទីផ្សារអចលនទ្រព្យទៅនឹងខេត្តដទៃ និងសាងសង់អ្វី បើមិនដូច្នេះគេនឹងដកចេញពីបេតិកភណ្ឌពិភពលោក ។

ការបញ្ជាក់របស់សម្តេចតេជោនេះ បន្ទាប់ពីលោក គឹម ហ៊ាង អ្នករកស៊ីផ្នែកអចលនទ្រព្យបាននិយាយប៉ះពាល់ដល់តំបន់ប្រាសាទអង្គរ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៤ មេសា ឆ្នាំ២០២២ថា

«ខ្ញុំសូមនិយាយបន្តិចជួនចំពោះអ្នកវិនិយោគដីធ្លី ឬអចលនទ្រព្យធ្វើឲ្យមានប្រតិកម្ម ខ្ញុំគិតថា ការលើកឡើងនោះគាត់ក៏បានដឹងខ្លួនខុសដោយលើកឡើងនៅសៀមរាបមិនអភិវឌ្ឍន៍បាន ដោយសារមានការរាំងស្កាត់ដោយអាជ្ញាធរមិនឲ្យសាងសង់ផ្ទះ មិនសាងសង់ខ្ពស់នោះទេ»។

សម្តេចគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា មិនអាចយកតំបន់សៀមរាបប្រៀបធៀបនឹងទីផ្សារអចលនទ្រព្យដូចខេត្តដទៃ បើធ្វើដូច្នេះកម្ពុជានឹងត្រូវគេបណ្តេញចេញពីបេតិកភណ្ឌពិភពលោកហើយ អីញ្ចឹងសូមឲ្យអ្នកទីផ្សារខាងអលចនទ្រព្យសូម កុំមើលឈើមួយដើម ដូចជាការត្រូវឲ្យមានដីធ្លីមានតម្លៃ និងនិយាយថា ដីធ្លីនៅទីនេះអត់មានតម្លៃ ដោយសាររដ្ឋមិនឲ្យកសាងអ្វី»។

សម្តេចបន្តថា បើកចង់កសាងនៅក្នុងតំបន់ប្រាសាទនោះ គេនឹងដកអង្គវត្ត គឺនឹងដកចេញពីបញ្ជីបិតកភណ្ឌ។ រឿងនេះ មិនទាន់កើតឡើងនៅកម្ពុជានោះទេ តែវាបានកើតឡើងនៅប្រទេស សូម្បីប្រទេសជឿនលឿនដែលកសាងបំពានលើលក្ខខណ្ឌបច្ចេកទេសនៃអង្កការយូណេស្កូរ គេបានដកចេញពីបញ្ជីបិតិកភណ្ឌពិភពលោក តែម្តង ។

កម្ពុជាក៏ដូចគ្នា បើសិនយើងបំពានលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្កការយូណេស្កូ យើងនឹងបាត់បង់ លក្ខខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅប្រាសាទអង្គវត្ត និងប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានឲ្យដឹងថា ពេលនេះបានកំពុងរៀបចំឯកសារទាំងឡាយ ដើម្បីដាក់តំបន់មួយចំនួនទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

អីញ្ចឹងបានជាខ្ញុំស្នើថា វាមិនខ្វះទេកន្លែងដែលត្រូវធ្វើទីផ្សារអចលនទ្រព្យតែ សូមកុំកៀរគរធ្វើទីផ្សារអលចនទ្រព្យនៅតំបន់ប្រាសាទ។ សម្តេចក៏បានស្នើទៅលោកគឹម ហ៊ាងដែលរកស៊ីលើវិស័យអលចនទ្រព្យសូមកុំធ្វើការតិចទៀនដល់អាជ្ញាធរដែលធ្វើការនៅតំបន់ប្រាសាទ។

សម្តេចបញ្ជាក់ថា៖ «ខ្ញុំសូមធ្វើកាបញ្ជាក់ចំពោះចំណុចនេះ ដើម្បីកុំឲ្យដៃគូររបស់យើងមានយូណេស្កូ បារាំង ជប៉ុនមានការព្រួយបារម្ភ អំពីអ្វីដែលកើកឡើង រួមមានអ្នកនិយាយ ជីកស្រះត្រូវធ្វើការកែតម្រូវ»។

សម្តេចក៏បានលើកឡើងថា រាជរដ្ឋាភិបាលមិនអនុញ្ញាតនោះទេ ។

យើងមិនស្លា.ប់មេមាន់គ្រាន់តែដើម្បីឆ្ងាញ់មួយពេលនោះទេ យើងត្រូវដើម្បីទទួលបានពងរបស់វាឲ្យបានច្រើន ។

សម្តេចថា យើងមិនអាចទុកឲ្យបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរនៅទីនេះរងនូវផលប៉ះពាល់ណាមួយដែលបាត់បង់លក្ខខណៈសម្បត្តិជាបេតិកភណ្ឌពិភលោកនោះទេ។

ខ្ញុំសួមស្នើឲ្យអង្កការអន្តរជាតិ ដូចជាយូណេស្កូ ក៏ដូចជាប្រទេសដែលជាដៃគូយល់ព្រមធ្វើជាសហប្រធានICC មានជប៉ុន និងបារាំងដែលពេលនេះបាន ត្រៀមចុះហត្ថលេខា១០ឆ្នាំបន្ថែមទៀត គឺកុំមានការស្ទាក់ស្ទើរដែលនេះជាសាររបស់នាយករដ្ឋមន្ត្រី ។

សម្តចបានលើកឡើងថា ដូនតារបស់យើងបានខំរក្សាទុកពេលមុនត្រូវបានគោរព៕

ដកស្រង់ពី៖ កោះសន្តិភាព