Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា អំពាវនាវឲ្យធុរកិច្ចជន ទីផ្សារបណ្តាញ រួមគ្នាពង្រឹងវិជ្ជាជីវៈ ទប់ស្កាត់ជនខិលខូច​ធ្វើឲ្យវិស័យនេះធ្លាក់ចុះ

  • បោះពុម្ព

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បន្តអំពាវនាវ ដល់សមាជិក សមាជិកា និងធុរកិច្ចជនទីផ្សារបណ្តាញ នៅកម្ពុជាទាំងអស់ ត្រូវរួបរួមគ្នាថែរក្សាឲ្យបាន នូវវិជ្ចាជីៈត្រឹមត្រូវ កុំឲ្យបាត់បង់នូវទំនុកចិត្ត រហូតធ្វើឲ្យទីផ្សារបណ្តាញ មានភាពខ្មៅកង្វក់ ។

ការអំពាវនាវរបស់លោកឡី សុភាព ជុំវិញធុរកិច្ចទីផ្សារបណ្តាញនេះ ធ្វើឡើងនៅក្នុងកម្មវិធី ប្រកាសសេចក្តីសម្រេច ស្តីពីការតែងតាំងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន សមាគមសហព័ន្ធ វិនិយោគិនកម្ពុជា ប្រគល់វិញ្ញាបនបត្រ ពានរង្វាន់បុគ្គល់ ដែលមានស្នាដៃឆ្នើម លិខិតសរសើរ និងចាត់តាំងក្រុមការងារ សមាគមចុះមូលដ្ឋានរាជធានី សរុបប្រមាណជិត២០០នាក់ កាលពីដើមខែមេសា កន្លងទៅថ្មីៗនេះ ។

លោក ឡី សុភាព បានឲ្យដឹងថា បើទោះបីជាមានច្បាប់ជាច្រើន ជុំវិញធុរកិច្ចទីផ្សារបណ្តាញហើយក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែបន្តដាក់ចេញ នូវគោលនយោបាយ សេដ្ឋកិច្ចឌីជីថល ២០២១-២០៣៥ ដោយយើងនឹងបំពេញបន្ថែម នូវគោលនយោបាយថ្មី១បន្ថែម នៅឆ្នាំ២០២២-២០៣៥ និងដល់២០៥០ នេះគឺជាជំហ៊ានមួយ សម្រាប់ធុរកិច្ចទីផ្សារបណ្តាញ ។ ស

មាជិក សមាជិកា និងធុរកិច្ចជនទីផ្សារបណ្តាញ ត្រូវអនុវត្តឲ្យស្របទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ទាក់ទងនឹងវិជ្ជាជីវៈ ធុនធានមនុស្ស ជាពិសេសក្នុងវិស័យឯកជន។

ប្រធានសហពន្ធ័ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានបន្តលើកឡើងថា “ការគិតតែអំពីក្រុមហ៊ុនផ្ទាល់ខ្លួន មិនបានខ្វល់ខ្វាយពីបញ្ហានានា ពាក់ព័ន្ធនឹងវិស័យទីផ្សារបណ្តាញ ក៏ជាបញ្ហាមួយផងដែរ ដែលនេះជាបញ្ហាដែលត្រូវរួមគ្នា ថែរក្សាទីផ្សារបណ្តាញ ។

លោកថា “យើងរាល់ថ្ងៃយកលុយចេញពីសង្គម ក៏ប៉ុន្តែម្នាក់ៗមិនបាននាំគ្នាថែទាំសង្គមទេ បើយើងមិនបានថែទាំសង្គមអោយបានល្អ រឿងអ្វីយើងបានផលប្រយោជន៍ពីសង្គមវិញបាន យើងត្រូវតែមានការបំប៉នសង្គម” ។

លោកឡី សុភាព បានបញ្ជាក់ថា “យើងមានជីវភាពសមរម្យ ចេញពីធុរកិច្ចទីផ្សារបណ្តាញ មួយយកពីរយក យូរទៅមិនអស់ វាចេញទៅរឿងអនាធិបតេយ្យ ចុងបញ្ចប់ខ្ទិច ។

ដូច្នេះយើងជាអ្នកមានឈាមជ័រ អ្នកដែលរកស៊ី ក្នុងមីក្រូតូចនិងមធ្យម អាជីវកម្មតូច និងមធ្យមនេះ ត្រូវតែនាំគ្នាថែ និងការពារ ធុរកិច្ចទីផ្សារបណ្តាញឲ្យបានល្អ ។

ដើម្បីរក្សាកិត្តិយស នាំមកនូវទំនុកចិត្ត ពីប្រជាពលរដ្ឋ ទើបយើងអាចរកស៊ីកាន់តែធំទូលំទូលាយបាន ។

លោកបន្តថា ធុរកិច្ចទីផ្សារបណ្តាញ ត្រូវតែរួបរួមគ្នា បើមិនរួបរួមគ្នា គេចាប់ផ្តើមវាយប្រហារថា អ្នករកស៊ីទីផ្សារបណ្តាញ សុទ្ធតែពួកបោក ។

ប្រការនេះ លោកបានលើកឡើងថា មានជនខិលខូចមួយចំនួន ប្រើប្រាស់ធុរកិច្ចទីផ្សារបណ្តាញ យកទៅប្របកអាជីវកម្មរកស៊ី ផ្ទុយនឹងវិជ្ជាជីវៈ (បោកប្រាស់) ទើបនាំឲ្យធុរកិច្ចទីផ្សារបណ្តាញ ត្រូវបានធ្លាក់ចុះ៕

ដកស្រង់ពី៖ ដើមអម្ពិល