Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គិតត្រឹមថ្ងៃទី៣មីនា មានភ្នាក់ងារ​គណបក្សនយោបាយ ចុះឈ្មោះសង្កេតមើលដំណើរការបោះឆ្នោតឃុំសង្កាត់ ជាង ៧៨០០០នាក់ មកពី ១៧គណបក្ស​

  • បោះពុម្ព

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារគណបក្សនយោបាយ បានស្នើសុំចុះឈ្មោះ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា សរុបមានចំនួន ៧៨ ៤៥៧នាក់ ក្នុងនោះ មានស្ត្រី ចំនួន ២២ ៥៩៦នាក់។

ភ្នាក់ងារគណបក្សនយោបាយទាំងនេះ មកពី ១៧គណបក្ស។តាមគ.ជ.ប គណបក្សប្រជាជនកម្ពុជា ដាក់ភ្នាក់ងារចូលរួមសង្កេតការណ៍បោះឆ្នោត ច្រើនជាងគេ រហូតដល់ចំនួន ៤៤១៣៣នាក់។

បន្ទាប់មកគឺគណបក្សភ្លៀងទៀន ចំនួន ២៥៨៤៥នាក់។ រីឯគណបក្ស ដែលដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់ តិចជាងគេ គឺគណបក្សខ្មែរតែមួយ មាន ៤នាក់ ខណៈដែលគណបក្សរស្មីខេមរា ៥នាក់ ហើយគណបក្សសញ្ជាតិកម្ពុជា មាន ៩នាក់។

គ.ជ.ប ប្រកាសថា យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន

នៅគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។ គ.ជ.ប ក៏បានប្រកាសថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។

គ.ជ.ប បានគូសបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ក្នុងដំណើរការបោះឆ្នោត។

សូមរម្លឹកថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានគណបក្សនយោបាយ ចំនួន ១៧គណបក្ស បានចុះឈ្មោះ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។

ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជា តែ១ ប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឈរឈ្មោះ នៅ ១៦៥២ឃុំសង្កាត់ នៅទូទាំងប្រទេស។ រីឯគណបក្សភ្លើងទៀន នៅលំដាប់លេខទី២ ដែលបានដាក់បេក្ខជន ឈរឈ្មោះ នៅ ១៦៤៩ឃុំសង្កាត់។

ប៉ុន្តែដោយសារតែមានបេក្ខជនខុសលក្ខខណ្ឌ ក៏ត្រូវគ.ជ.ប បានសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ របស់គណបក្សភ្លើងទៀន

ចំនួន ១១ឃុំសង្កាត់ ( ភ្នំពេញ ៨សង្កាត់ ខេត្តកំពង់ចាម ២សង្កាត់ និងខេត្តពោធិ៍សាត់ ១ឃុំ)៕

ដកស្រង់ពី៖ កោះសន្តិភាព