Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ​.​ជ​.​ប​.​បញ្ជាក់​អង្គហេតុ និង​អង្គច្បាប់​លុប​ចោល​បញ្ជី​បេក្ខជន​ដំបូង​គណបក្ស​ភ្លើងទៀន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានប្រកាសពីអង្គហេតុ និងអង្គច្បាប់ក្នុងការសម្រេចលុបចោលបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀតដែលមិនបានគោរពតាមច្បាប់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៤ ខែមេសាឆ្នាំ២០២២ បានលើកឡើងថា ក្នុងករណីមានភាពមិនប្រក្រតីក្នុងការរៀបចំឯកសារណាមួយ ឬច្រើនក្នុងចំណោមឯកសារទាំងប្រាំមួយក្នុងច្បាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះពុំមានគុណសម្បត្តិ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតនៃឃុំ សង្កាត់ ពាក់ព័ន្ធឡើយ ។

ចំពោះការបដិសេធរបស់ គជប លើបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន កន្លងមកនេះបានបង្ហាញឱ្យឃើញពីអង្គហេតុជាក់លាក់ ដូចខាងក្រោម ៖ គណបក្សភ្លើងទៀនបានជ្រើសរើសប្រជាពលរដ្ឋមិនចេះអាន និងមិនចេះសរសេរអក្សរខ្មែរមកធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

សាមីខ្លួនត្រូវបានគេយកឈោះ្មទៅឈរជាបេក្ខជនឱ្យគណបក្សភ្លើងទៀនទាំងខ្លួនពុំបានដឹង និងពុំមានឆន្ទៈក្នុងការឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀនផង ។

ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន ដែលបេក្ខជនត្រូវបំពេញផ្ទាល់ដៃ បែរជាត្រូវបានបំពេញជំនួសដោយក្រុមការងារគណបក្សភ្លើងទៀន ។

ក្នុងដំណើរការរៀបចំឯកសារនេះដែរ ក៏កើតមានឡើងនូវករណីផ្តិតមេដៃ ឬចុះហត្ថលេខា ដោយក្រុមការងារគណបក្សភ្លើងទៀនជំនួសសាមីបេក្ខជនផងដែរ ។

គ.ជ.បថា ការកើតមានឡើងនូវភាពមិនប្រក្រតី ដូចបានបញ្ជាក់ខាងលើនេះ បើពិនិត្យលើអង្គច្បាប់ គឺជាករណីក្លែងបន្លំលក្ខខណ្ឌបេក្ខជនផង ឯកសារជីវប្រវត្តិផង ឬ/និងការក្លែងបន្លំស្នាមមេដៃផងដែល ប្រព្រឹត្តដោយក្រុមការងារគណបក្សភ្លើងទៀនរួមមាន ៖

ទី១. ការក្លែងបន្លំដាក់បេក្ខជនដែលពុំមានលក្ខខណ្ឌចេះអាន និងចេះសរសេរអក្សរខ្មែរទៅក្នុងបញ្ជីរាយនាមបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដូចចែងក្នុងមាត្រ ៣៥ នៃនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

ទី២. ការក្លែងបន្លំជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន ដែល ត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ដូចមានចែងក្នុងមាត្រា ៤២ នៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ទី៣. ការក្លែងបន្លំស្នាមមេដៃ ឬហត្ថលេខានៅលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាស យល់ព្រមឈរឈ្មោះរបស់បេក្ខជន ដោគ.ជ.បបានលើកឡើងទៀតថា ករណីដូចបានបង្ហាញខាងលើនេះ រួមទាំងផ្អែកលើរបាយការណ៍ចុះអង្កេតស្រាវជ្រាវរបស់មន្ត្រីជំនាញ កំណត់ហេតុសាកសួរដើមបណ្តឹង និងចុងចម្លើយ ការឆ្លើយបំភ្លឺនៅក្នុងសវនាការរបស់ភាគីដើមបណ្តឹង

មេធាវីតំណាងដើមបណ្តឹង ភាគីចុងចម្លើយ មេធាវីតំណាងចុងចម្លើយ សាក្សី និងបន្ទាប់ពីបានពិភាក្សាលើអង្គហេតុ និងអង្គច្បាប់ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ បទបញ្ជា

និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក គ.ជ.ប បានសម្រេចបដិសេធបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀនចំនួន៥ សង្កាត់ នៅរាជធានីភ្នំពេញ ។

គ.ជ.ប.បានលើកឡើងទៀតថា ចំពោះការបដិសេធការចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ក្នុងឃុំ សង្កាត់ ចំនួន ៦ទៀត ដោយសារគណបក្សនេះខកខានមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់បទបញ្ជា និងនីតិវិធី និងតាមពេលវេលាកំណត់ សម្រាប់ការចុះបញ្ជីបេក្ខជននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានលើកឡើងអំពីការដាក់ និងការដោះស្រាយពាក្យបណ្តឹងលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

គ.ជ.បថាយោងមាត្រា ៥៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិប្តឹងទៅគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត អំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង ដូចមានចែងក្នុងមាត្រា៥៧ នៃច្បាប់នេះ ក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃបន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ។

យោងមាត្រា ៥៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បណ្តឹងជំទាស់ ត្រូវចោទប្រកាន់ទៅលើបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបា យជាក់លាក់ណាមួយ ដែលមិនបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២។

ការប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងអាចធ្វើបានលើករណីចំនួនពីរគឺករណីប្ដឹងអំពី បេក្ខជន ឬករណីប្ដឹងអំពីបញ្ជីបេក្ខជនដំបូង ។

ក្នុងករណីមានការប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយណាមួយប្រជាពលរដ្ឋដែលជាអ្នកប្តឹងជំទាស់ត្រូវបញ្ជាក់អំពីចំណុចខ្វះខាតរបស់បញ្ជីបេក្ខជននោះ និងហេតុផលនៃការច្រាន ចោលបញ្ជីបេក្ខជននោះ ៕

យករណីផ្តិតមេដៃ ឬចុះហត្ថលេខាជំនួស ដោយក្រុមការងារគណបក្សភ្លើងទៀន។

ដកស្រង់ពិ៖ កោះសន្តិភាព