Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី លី ធុជ ចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនគណៈប្រតិភូសកម្មភាពមីន ហ្វីលីពីន

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនដល់គណៈប្រតិភូសកម្មភាពមីន នៃប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធ ក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធវិស័យសកម្មភាពមីន ហ្វីលីពីន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

សិក្ខាសលានេះ បានសហការរៀបចំដោយ មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC), មូលនិធិ Suisse de Déminage (FSD) ប្រទេសបារាំង, សហគមន៍អឺរ៉ុប និងយុទ្ធនាការហ្វីលីពីន ដើម្បីហាមប្រាមគ្រាប់មីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់អង្គសិក្ខាសាលាថា កម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីននៅក្នុងតំបន់ មិនត្រឹមតែក្នុងអំឡុងពេលឆ្នាំនេះ ដែលជាឆ្នាំនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ពេលវេលា។

ទេសរដ្ឋមន្រ្តី បានលើកឡើងថា កាលពីឆ្នាំ២០១២ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានផ្តួចផ្តើមគំនិតបង្កើតឱ្យមានមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដោយយល់ឃើញថា ការថែរក្សាសន្តិសុខមនុស្សជាតិ

គឺជាផ្នែកសំខាន់មួយយ៉ាងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍អាស៊ាន និងព្យាយាមធានាថារដ្ឋជាសមាជិកអាស៊ានទាំងអស់ និងគ្រប់វិស័យសង្គមទទួលបានអត្ថប្រយោជន៍ពីដំណើរការនេះ។

បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី បានបន្តទៀតថា គោលដៅគ្មានមីន ឆ្នាំ២០២៥ គឺជាការក្រើនរំលឹកសម្រាប់វិស័យសកម្មភាពមីន និងជាការប្តេជ្ញាចិត្តរបស់ពិភពលោកគ្មានមីន។

វិស័យមីន ត្រូវការការអភិវឌ្ឍជំនាញថ្មីៗ និងបច្ចេកវិទ្យាបន្ថែមទៀត ដែលអាចធ្វើឱ្យប្រតិបត្តិករទាំងអស់ បំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ហើយវាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដើម្បីអាចនាំឱ្យពិភពលោកសម្របខ្លួនទៅនឹងជំនាញ

និងបច្ចេកវិទ្យាជឿនលឿន នៅពេលនិយាយអំពីបញ្ហាមីន និងបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសអ្នកងាយរងគ្រោះបំផុត និងប្រែក្លាយតំបន់មានមីនទៅជាតំបន់អភិវឌ្ឍន៍កសិកម្ម សាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។ ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានកោត

សរសើរចំពោះការតាំងចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់កិច្ចសហការកាន់តែខ្លាំងនៅក្នុងតំបន់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបន្តបេសកកម្មសម្រាប់សកម្មភាពមីន

ក្នុងការលើកកម្ពស់សុខសុវត្ថិភាព និងជួយដល់ជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្រ្គាម។

ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន គឺជាបេសកកម្មរបស់

ដកស្រង់ពី៖ Fresh News