Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​អាស៊ាន និង​ប្រធាន​នាយកដ្ឋាន​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ធ្វើដំណើរ​មក​កម្ពុជា ក្នុង​សប្តាហ៍​នេះ​ដើម្បី​បង្កើត ចំណងមិត្តភាព​ជាមួយ​ប្រធាន​អាស៊ាន​ថ្មី

  • បោះពុម្ព

ភ្នំពេញ៖ លោក ជុន ឡេម ( Jon Lambe) ឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំអាស៊ាន និងលោកស្រី ចូអែល ជេននី ( Joelle Jenny) នាយកប្រចាំ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានធ្វើដំណើរមកកាន់ប្រទេស កម្ពុជាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃគឺថ្ងៃទី៤និងទី៥ខែមេសា ដើម្បីកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ខណៈដែលប្រទេសកម្ពុជាបាន ទទួលតំណែងជាប្រធានអាស៊ានកាលពីដើមឆ្នាំនេះ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងអាស៊ានដ៏រឹងមាំ គឺជាផ្នែកដ៏សំខាន់មួយ នៃការចូលរួមជាសកល គោល នយោបាយការបរទេស និងឥណ្ឌូប៉ាស៊ីហ្វិក របស់យើង។

ភាពជាដៃគូសន្ទនាថ្មីរបស់អាស៊ាន បានអនុញ្ញាតឱ្យយើងធ្វើកិច្ច សហ ប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចក្រភពអង់គ្លេស និងអាស៊ាន និងទទួលបានផលប្រយោជន៍ ទៅវិញទៅមក។

លោក ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ានបាននិយាយថា “ចក្រភព អង់គ្លេសមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាដៃគូសន្ទនាដំបូង គេរបស់អាស៊ាន ក្នុងរយៈពេល ២៥ ឆ្នាំ។

ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យយើង ធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេស កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេង ទៀតលើបញ្ហាប្រឈមរួមគ្នាដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួល អាកាសធាតុ បរិស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំ” ។

លោកបានបន្តថា ដំណើរទស្សនៈកិច្ចរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជាក្នុង សប្តាហ៍នេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងចំពោះភាពជាដៃគូនេះ។ខ្ញុំទន្ទឹងរង់ចាំដើម្បីបង្ហាញការគាំទ្ររបស់ចក្រភពអង់គ្លេសដល់ប្រទេសកម្ពុជា

ក្នុងនាមជា ប្រធានអាស៊ាន និងធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រឈមដ៏ធំ បំផុតមួយចំនួន នៅក្នុងតំបន់ ដូចជាការកសាងឱ្យប្រសើរឡើងវិញពីកូវីដ១៩ ឬក៏ដោះស្រាយផលប៉ះពាល់នៃការប្រែ ប្រួលអាកាសធាតុ។

លោកស្រី ចូអែល ជេននី បានថ្លែងថា ចក្រភពអង់គ្លេសបានប្តេជ្ញាចំពោះទំនាក់ ទំនងរបស់យើងជាមួយប្រទេសកម្ពុជា ហើយលោកស្រីរីករាយដែល បានមកទីនេះម្ដងទៀត។

កម្ពុជានឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ចក្រភព អង់គ្លេស នៅពេលដែល យើងបង្កើនការចូលរួមរបស់យើងជាមួយតំបន់ ហើយយើងចង់ពង្រីកទំនាក់ទំនងរបស់យើងឱ្យកាន់ត ស៊ីជម្រៅ។

កម្ពុជាក៏មាន តួនាទីសំខាន់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ហើយចក្រភពអង់គ្លេស ក្នុងនាមជាដៃ គូសន្ទនាអាស៊ាននៅឆ្នាំដំបូង បានប្តេជ្ញាគាំទ្រដល់ការធ្វើជា ប្រធានរបស់កម្ពុជា ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន និងនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍

និងប៉ាស៊ីហ្វិក នឹងជួបប្រជុំជាមួយរដ្ឋលេខា ធិការជាច្រើនរូបពីក្រសួងការបរទេស

និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រធានឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ ឆ្នាំ២០២២៕

ដកស្រង់ពី៖ រស្មីកម្ពុជា