Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UPDATE: គ.ជ.ប លុបបញ្ជីឈរឈ្មោះគណបក្សចំនួន៣ មិនឱ្យប្រកួតប្រជែងក្នុងឃុំ/សង្កាត់១៣ ខណៈបេក្ខជន៨៦នាក់ ត្រូវបានលុបឈ្មោះ

  • បោះពុម្ព

(ភ្នំពេញ)៖ គិតរហូតដល់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលុបបញ្ជីឈរឈ្មោះគណបក្សនយោបាយចំនួន៣ មិនឱ្យប្រកួតប្រជែងក្នុងឃុំសង្កាត់ចំនួន១៣ ក្នុងចំណោមឃុំ/សង្កាត់១៦៥២ ទូទាំងប្រទេស ខណៈបេក្ខជន៨៦នាក់ ដែលត្រូវបានលុបឈ្មោះ។

នេះបើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការសម្រេចលុបឈ្មោះបេក្ខជន និងបញ្ជីឈ្មោះគណបក្សទាំងនេះ បានធ្វើឡើងបន្ទាប់ពីគ.ជ.ប បានដោះស្រាយបណ្តឹងមួយចំនួន ដែលក្នុងនោះមានបណ្តឹងសុំដកខ្លួនចេញពីការឈរជាបេក្ខជនឈរឈ្មោះ, បណ្តឹងសុំឱ្យលុបឈ្មោះបេក្ខជនដែលមិនគ្រប់លក្ខខណ្ឌ និងប្រភេទបណ្តឹងស្នើសុំឱ្យលុបបញ្ជីបេក្ខជនជាដើម។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានបេក្ខជនចំនួន៨៦នាក់ ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះគណបក្សនយោបាយ ហើយក្នុងនោះមានបណ្តឹងស្នើសុំលុបដោយប្រជាពលរដ្ឋមានចំនួន៣៦នាក់

និងបណ្តឹងដែលសាមីខ្លួនជាបេក្ខជនសុំលុបមាន៥៣នាក់ ហើយចំពោះការលុបបញ្ជីវិញគឺមានការលុបបញ្ជីឈ្មោះគណបក្សនយោបាយចំនួន១៣ ឃុំ/សង្កាត់ ដូច្នេះ មានន័យថា គណបក្សទាំងនោះមិនមានឱកាសក្នុងការប្រកួតប្រជែងក្នុងឃុំសង្កាត់នោះទៀតទេ»។

បើតាមអ្នកនាំពាក្យរូបនេះ, បេក្ខជនទាំង ៨៦នាក់ ដែលត្រូវបានលុបឈ្មោះនេះ ភាគច្រើនមកពីខាងគណបក្សភ្លើងទៀន ដែលសុទ្ធសឹងជាបេក្ខជនគ្មានគុណភាព ដែលបានរងបណ្តឹង បន្ថែមពីនេះ បេក្ខជនផ្សេងទៀតមកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានគណបក្សចំនួន១៧ បានចូលរួមប្រគួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ៥ នៅខែមិថុនា ខាងមុខនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជន ២៨,០០៨នាក់ នៅគ្រប់ឃុំ សង្កាត់ចំនួន ១,៦៥២នាក់ ទូទាំងប្រទេស។

គណបក្សភ្លើងទៀន បានដាក់បេក្ខជន១៦២០ឃុំ/សង្កាត់។ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជន៧១៥ឃុំ/សង្កាត់ គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ដាក់បេក្ខជន៦៥០ឃុំ/សង្កាត់៕