Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការសិក្សា​ស្រាវជ្រាវ​ថ្មី​រកឃើញថា​៖ កុមារ​កម្ពុជា​បាន​ជួបប្រទះ​នឹង “​ការបាត់ បង់​ការរៀនសូត្រ​” យ៉ាងច្រើន នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រា​ត ត្បា​ត​កូ​វីដ​-១៩

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញនូវលទ្ធផល ថ្មីគួរឱ្យភ្ញាក់ផ្អើលអំពីការបាត់បង់ការរៀនសូត្ររបស់សិស្សានុសិស្សកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ។

លទ្ធផលគឺបានមកពីការវាយ តម្លៃជាតិ ចុងក្រោយ របស់ក្រសួងអប់រំទៅលើការរៀនសូត្រនៅថ្នាក់ទី៦ ដែលត្រូវបាន ធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រកាសផ្សព្វផ្សាយនៅខែមីនា ឆ្នាំ២០២២ បន្ទាប់ពីមានការវិភាគយ៉ាងលម្អិត។

នាយកដ្ឋានធានាគុណភាពអប់រំ (EQAD) របស់ក្រសួងអប់រំបានវាយតម្លៃ លើសិស្សានុសិស្សចំនួនជាង ៦.០០០នាក់នៅក្នុងសាលារៀនចំនួន ២៣០ នៅទូទាំងប្រទេសកម្ពុជា ហើយបានរកឃើញថា ការសិក្សារបស់កុមារបាន ធ្លាក់ចុះនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត។

ដោយប្រៀបធៀបជាមួយការវាយ តម្លៃដូចគ្នានៅឆ្នាំ២០១៦ ភាគរយនៃសិស្សានុសិស្ស ដែលមិនអាចបង្ហាញ អំពីជំនាញចំណេះដឹងមូលដ្ឋានផ្នែកភាសាខ្មែរបានកើនឡើងពី ៣៤% ទៅ ៤៥% និងផ្នែកគណិតវិទ្យាបានកើនឡើងពី ៤៩% ទៅ ៧៤%។ សាលារៀននៅប្រទេសកម្ពុជាត្រូវបានបិទទ្វារអស់រយៈពេល ២៥០ថ្ងៃនៅ ឆ្នាំ២០២០ និង២០២១ ដែលចំនួននេះស្ទើរតែស្មើនឹងពីរភាគបីនៃឆ្នាំសិក្សា ចំនួនពីរឆ្នាំ។

លទ្ធផលនៃការវាយតម្លៃលើការរៀនសូត្រនេះបង្ហាញថា ទោះបីជាសិស្សានុសិស្សទាំងអស់បានជួបប្រទះនឹងការបាត់បង់ការរៀនសូត្រ បន្ទាប់ពីការបិទសាលារៀនទាំងនេះក្ដី ផលប៉ះពាល់មិនមានលក្ខណៈដូចៗ គ្នាឡើយ។

កុមារាបានបាត់បង់ការរៀនសូត្រច្រើនជាងមុន និងទទួលលទ្ធផល ខ្សោយជាងមុននៅក្នុងការធ្វើតេស្ត៖ កុមារាចំនួន ៥៥% ត្រូវបានវាយតម្លៃថា មិនសម្រេចបានជំនាញចំណេះដឹងមូលដ្ឋានផ្នែកភាសាខ្មែរឡើយនៅឆ្នាំ២០២១ ធៀបនឹងកុមារីចំនួន ៣៤%។ ការវាយតម្លៃលើការរៀនសូត្រនេះត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់មក ត្រូវបានវិភាគ និងបោះពុម្ពនៅខែមីនា ឆ្នាំ២០២២។

ការវាយតម្លៃ នេះត្រូវបានធ្វើឡើងដោយក្រសួង អយក និងគាំទ្រដោយយូនីសេហ្វ និងដៃគូនៃមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) រួមមានសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារស៊ុយអែតសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (SIDA) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងភាពជាដៃគូសាកលសម្រាប់ការអប់រំ (GPE)។

លទ្ធផលដទៃទៀតបានបង្ហាញថា បើទោះជាសាលារៀននៅទីក្រុងបាន សម្រេចលទ្ធផលល្អជាងសាលារៀននៅជនបទទាំងក្នុងឆ្នាំ២០១៦ និង២០២១ យ៉ាងណាក្ដី លទ្ធផលក៏បានបង្ហាញនូវការបាត់បង់ការរៀនសូត្រក្នុងកម្រិត កាន់តែធ្ងន់ធ្ងរផងដែរ។លទ្ធផលក៏មានភាពខុសគ្នាយ៉ាងច្បាស់មួយចំពោះភាពធ្ងន់ធ្ងរនៃការបាត់បង់ការរៀនសូត្រនៅក្នុងមុខវិជ្ជាស្នូលទាំងពីរនេះ ពោលគឺគណិត វិទ្យា និងភាសាខ្មែរ។

លទ្ធផល គណិតវិទ្យាមានលក្ខណៈអន់ជាងលទ្ធផល ភាសាខ្មែរគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការពិតថាមុខវិជ្ជាគណិតវិទ្យា តែងតែទាមទារនូវការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ ក្នុងថ្នាក់ដោយផ្ទាល់ (មិនមែនពីចម្ងាយ) ជាជាងភាសាខ្មែរ ដែលជាកត្តា លំបាកអាចធ្វើបាននៅពេលសាលាបិទទ្វារ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមាន ប្រសាសន៍ថា៖“លទ្ធផលទាំងនេះគឺជាលទ្ធផលគួរឱ្យបារម្ភ។យើងបានខិតខំប្រឹង ប្រែងធ្វើការងារជាមួយដៃគូទាំងអស់របស់យើង

ដើម្បីដាក់ចេញនូវវិធានការ រៀនសូត្រពីចម្ងាយ នៅពេលសាលារៀនបិទទ្វារក្នុងអំឡុងពេល នៃជំងឺរាត ត្បាត។

ការសិក្សានានាក៏បានបង្ហាញថា វិធានការទាំងនេះពិត ជាបានជួយ រក្សាការរៀនសូត្រសម្រាប់កុមារជាច្រើន ប៉ុន្តែលទ្ធផលនៃការវាយតម្លៃ លើការរៀនសូត្របានបញ្ជាក់ថា សកម្មភាពទាំងនេះមិនទាន់គ្រប់គ្រាន់ ដើម្បីមកបង្គ្រប់មកវិញចំពោះសកម្មភាពទាំងអស់ ដែលកុមារបានបាត់បង់ នៅពេលពួកគេមិនបានរៀនសូត្រនៅក្នុងថ្នាក់។

ឥលូវនេះគឺជាពេលដែលយើងទាំងអស់គ្នាត្រូវព្យាយាម និងជួយកុមារកម្ពុជា តាមឱ្យទាន់ការរៀនសូត្រ ដែលពួកគេបានបាត់បង់ ដែលនេះជាដំណើរការមួយ ដែលបានចាប់ផ្ដើមរួចហើយ ប៉ុន្តែនៅពេលនេះ វាត្រូវតែពន្លឿនបន្ថែមជាមួយនឹង ការគាំទ្រពីដៃគូទាំងអស់នៅក្នុង វិស័យអប់រំ។

” ជាលទ្ធផលពីរបកគំហើញមិនគួរឲ្យពេញចិត្ត ក្រសួងអប់រំ បានរៀបចំកិច្ច ប្រជុំរបស់ក្រុមការងារបច្ចេកទេសរួមជាមួយនឹងដៃគូវិស័យអប់រំទាំងអស់របស់ខ្លួន ដើម្បីរៀបចំជំហានបន្ទាប់។

ក្រសួងក៏បានចាត់វិធានការចាំបាច់មួយ ចំនួនដូចជា ការកំណត់ការបង្រៀនមេរៀនបំប៉ននៅពេលសាលារៀន បើកឡើងវិញភ្លាម ប៉ុន្តែក្រុមការងារបច្ចេកទេសបានព្រមព្រៀងថា វិធានការ ទាំងនេះចាំបាច់ត្រូវបានពង្រីក និងពង្រឹង ដើម្បីជួយសិស្សា នុសិស្សឱ្យតាម ទាន់ការរៀនសូត្រ ជាមួយការបង្កើនការផ្ដោតគោលដៅ ទៅលើសិស្សា នុសិស្សនៅក្នុងស្ថានភាពលំបាកបំផុត ដែលបានបាត់បង់ការរៀន សូត្រច្រើន បំផុត។

យូនីសេហ្វបានធ្វើការងារជាមួយដៃគូនានារួមមាន ក្រសួង អយក អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAP) អង្គការ VVOB និងភាពជាដៃគូសាកលសម្រាប់ការអប់រំ (GPE) ដើម្បីផលិតកម្រងធនធាន បោះពុម្ព និងក្រៅអនទ្បាញ (Offline) ដើម្បីគាំទ្រដល់ការរៀនសូត្របំប៉ននេះ។

គ្រូបង្រៀនចំនួនពីរពាន់នាក់បានទទួលការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ធនធានទាំងនេះ ប៉ុន្តែជាការចាំបាច់ វាត្រូវមានការណែនាំដល់គ្រូបណ្ដុះ បណ្ដាលជាច្រើននាក់បន្ថែមទៀត។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមាន ប្រសាសន៍ថា៖ “នៅក្នុងសកលលោក ការបាត់បង់ការរៀនសូត្រ ត្រូវបានគេ យល់ឃើញថាជាផលវិបាកដ៏អាក្រក់បំផុតមួយក្នុងចំណោមផលវិបាកដ៏អាក្រក់បំផុតនានាដែលបង្កដោយជំងឺរាតត្បាត ប៉ុន្តែប្រទេសកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច ដែលបានបង្ហាញទំហំនៃការបាត់បង់នេះជាមួយ នឹងទិន្នន័យដែលអាចជឿទុកចិត្តបាន។

ខ្ញុំសូមទទួលស្គាល់នូវជំហានដ៏សំខាន់ៗ ដែលក្រសួង អយក បានដាក់ចេញ ដើម្បីបង្កើតភស្តុតាងយ៉ាងសំខាន់នេះ សម្រាប់ ផ្ដល់ជាភស្តុតាង និងជាមគ្គុទ្ទេសក៏ដល់គោលនយោបាយ និងវិធានការ ចាំបាច់ដើម្បីផ្លាស់ប្ដូរទិសដៅនៃនិន្នាការនេះ”។

“កិច្ចការនេះរួមមានការបង្កើន ការផ្ដល់ រយៈពេល និងប្រសិទ្ធភាពនៃការរៀនសូត្របំប៉ននេះ។

សិស្សានុ សិស្សគប្បីទទួលបានការគាំទ្រដែលចាំបាច់ ដើម្បីជួយឱ្យពួកគេតាមទាន់ការ អប់រំ របស់ខ្លួន។ យើងក៏ត្រូវតែវិនិយោគច្រើនទៀតលើគណិតវិទ្យា និងចំណេះ ដឹងភាសាខ្មែរនៅថ្នាក់ដំបូងផងដែរ។

សិស្សានុសិស្សក្មេងៗត្រូវការមូលដ្ឋាន រឹងមាំលើមុខវិជ្ជាស្នូលទាំងនេះ ដើម្បីទទួលបានលទ្ធផលកាន់តែល្អនៅថ្នាក់ ក្រោយៗទៀត។ សម្រាប់យូនីសេហ្វ យើងប្តេជ្ញាចិត្តផ្ដល់កិច្ចខិតខំប្រឹងប្រែង អតិបរមាជាមួយដៃគូទាំងអស់ ដើម្បីជួយធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងទាំងនេះ សម្រេចបាន។

នៅពេលនេះ ក្រសួង អប់រំយុវជននិងកីឡា យូនីសេហ្វ និងដៃគូនៃមូលនិធិ ភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) កំពុងធ្វើការងារ លើរបាយការណ៍ទាំងមូលអំពីការបាត់បង់ការរៀនសូត្រ និងវិធានការនានាដែល ត្រូវតែធ្វើ ដើម្បីដោះស្រាយបញ្ហានេះ។

របាយការណ៍នេះនឹងត្រូវបោះពុម្ព នៅចុងខែមីនា ហើយវានឹងជួយបង្កើតនូវផែនទីបង្ហាញផ្លូវមួយ ដើម្បីជួយសិស្សា នុសិស្សស្ដារឡើងវិញពីការបាត់បង់ការរៀនសូត្រដែលពួកគេបានជួបប្រទះ។

សាលារៀននៅទីក្រុងបានជួបប្រទះនឹងការបាត់បង់ការរៀនសូត្រក្នុងកម្រិតខ្ពស់ជាង បើទោះជានៅតែមានលទ្ធផលនាំមុខក៏ដោយ។ ឧទាហរណ៍ ចំនួនសិស្សា នុសិស្ស ដែលមិនសម្រេចបាននូវស្តង់ដារកម្រិតមូលដ្ឋានក្នុងមុខវិជ្ជា គណិត

វិទ្យាបានកើនឡើងពីចំនួន ៣០% ទៅ ៦២% នៅសាលារៀននៅទីក្រុង ក្នុងខណៈដែលសាលារៀននៅជនបទ មានសិស្សានុសិស្សមិនបានសម្រេច នូវស្តង់ដារទាំងនោះបានកើនទ្បើងពី ៥៤% ទៅ ៧៧%។ សិស្សានុសិស្សកាន់តែច្រើនត្រូវបានរកឃើញធ្លាក់មុខវិជ្ជាគណិតវិទ្យា ជាជាងមុខវិជ្ជាភាសាខ្មែរ។

ចំពោះមុខវិជ្ជាគណិតវិទ្យា មានសិស្សចំនួន ៤៩% បានធ្លាក់កម្រិតស្តង់ដារមូលដ្ឋានក្នុងឆ្នាំ២០១៦ ធៀបនឹង ៧៤% ក្នុងឆ្នាំ២០២១។

សម្រាប់ភាសាខ្មែរ ភាគរយខុសគ្នាគឺមានកម្រិតតិចជាងគឺ ៣៤% មិនបានជាប់ កម្រិតស្តង់ដារមូលដ្ឋានក្នុងឆ្នាំ២០១៦ ធៀបនឹង ៤៥% ក្នុងឆ្នាំ២០២១៕

ដកស្រង់ពី៖ រស្មីកម្ពុជា