Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ស ខេង អញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារ របស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍

  • បោះពុម្ព

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

យោងតាមរបាយការណ៍ ស្ដីពី លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ បានឲ្យដឹងថា អាស្រ័យដោយការ ធ្វើដំណើរលើពិពភលោក ត្រូវបានជាប់គាំង ដោយសារជំងឺឆ្លង

ដ៏កាចសាហាវ បណ្ដាលឲ្យភ្ញៀវបរទេស ចូលកម្ពុជា ថយចុះយ៉ាងគំហុក បើប្រៀបធៀបរយទៅនឹងឆ្នាំ២០២០ ថយចុះ ៩០,៦៧% និងបើប្រៀបក្នុងឆ្នាំ២០១៩ មុនការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ថយចុះរហូតដល់ ៩៧,៦៥% ក្នុងនោះភ្ញៀវទេសចរណ៍ ថយចុះ ៩៥,០២% អ្នកជំនួញ ៦១,៤៦%។ជាមួយនោះ ប្រជាពលរដ្ឋ

ខ្មែរដែលធ្វើដំណើរចេញ ទៅបរទេសមានការថយចុះ ៩២,២១% និងពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរបរទេសចាប់បញ្ជូនមកវិញ ក៏មានការថយចុះ ៤៥,៦៤% ផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល