Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងបរិស្ថានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីនៅឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  • បោះពុម្ព

នំពេញៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ នាថ្ងៃពុធទី៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់

ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសា ខាងមុខនេះ។

ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្រសួងបរិស្ថានបានរៀបចំការសម្តែងនូវរបាំជូនពរ

និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តាញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់និងទទួលយកសិរីសួស្តីបវរមហាប្រសើរ

ក្នុងឆ្នាំថ្មីជូនដល់ឯកឧត្ត រដ្ឋមន្រ្តីនិងលោកជំទាវព្រមទាំងបុត្រាបុត្រីនិងក្រុមគ្រួសារថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀត៕

ដកស្រង់ពី៖ រស្មីកម្ពុជា