Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​កោតសរសើ​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ​

  • បោះពុម្ព

ភ្នំពេញ: ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរអភិបាលរាជធានីភ្នំពេញដែលបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យទីក្រុងនេះមានសោភ័ណភាពស្រស់ស្អាតកាន់តែស៊ីវិល័យ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា រាជរដ្ឋាភិបាល និងលោកអភិបាល

នៃគណៈអភិបាលរាជធានីភ្នំពេញ បានខិតខំកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីអភិវឌ្ឍកែលម្អសោភ័ណភាពនៅរាជធានីភ្នំពេញ កាន់តែស្រស់ស្អាត និងបំរើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ។

ក្រៅពីនេះប្រធានបានបញ្ជាក់ទៀតថា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញបានល្អប្រសើរ ព្រមទាំងបានទប់ស្កាត់អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងទីលានចាក់សំរាមដង្កោ បាន១០០ភាគរយ។

នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយបទល្មើសនានា រួមទាំងចុះត្រួតពិនិត្យទីតាំងទទួលទិញ លក់ បញ្ចាំយានយន្តគ្រប់ប្រភេទ

ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ។

ស្នើឱ្យពង្រីកការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដូចជាខិតបណ្ណដែលទាក់ទងនឹងការផលិត រក្សាទុក ចរាចរ ចែកចាយជួញដូរគ្រឿងញៀន ។

បន្ថែមពីនេះទៀតលោកក៏បានសំណូមពរឱ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ជួយជំរុញការជីកអណ្តូងស្នប់ឱ្យបានតាមផែនការ ព្រោះរដូវប្រាំងបានមកដល់ហើយ សម្រាប់អ្នកនៅខណ្ឌជាយក្រុងដែលទឹកស្អាតមិនទាន់ទៅដល់ ដើម្បីឱ្យពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួងស្រេង អភិបាលរាធានីភ្នំពេញ បានថ្លែងថា ការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាធានីភ្នំពេញពីប្រធានក្រុមប្រឹក្សារាធានី នាពេលនេះ

គឺជាការលើកទឹកចិត្តបន្ថែមទៀតដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបំពេញការងារឱ្យកាន់ តែល្អបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែលបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត។

លោកអភិបាលរងបានបញ្ជាក់ថា មន្ត្រី ជំនាញពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តដោះស្រាយរាល់សំណើនានាដែលបានលើកពាក់ព័ន្ធ នឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការទប់ស្កាត់គ្រឿងញៀន

និងការដោះស្រាយបញ្ហាជីកអណ្តូងទឹកប្រើ ប្រាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុងឱ្យបានទាន់ពេលវេលា ដើម្បីបំពេញតម្រូវការឆ្លើយតបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរល្អប្រសើរឡើង។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣បានពិនិត្យ និងអនុម័តការងារមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងឆមាសទី១ ឆ្នាំ២០២២រួមមាន

ការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ ការងាររដ្ឋបាលខណ្ឌសង្កាត់ ការងាររបស់មន្ទីរអង្គភាពជំនាញ បញ្ហាប្រឈមដំណោះស្រាយ និងការងារទិសដៅបន្ទាប់៕

ដកស្រង់ពី៖ រស្មីកម្ពុជា