Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រៀបចំសន្និបាតប្រចាំឆ្នាំ២០២២ និងពិសាអាហារសាមគ្គី ដើម្បីបង្ហាញវឌ្ឍនភាពការងារ និងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ

  • បោះពុម្ព

(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានរៀបចំសន្និបាតប្រចាំឆ្នាំ២០២២ និងពិធីពិសាអាហារសាមគ្គីរបស់សមាគម ក្នុងគោលបំណង ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងាររបស់សមាគម និងដើម្បីបង្កើនការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ក្នុងការបន្តនិរន្តរភាពការងាររបស់សមាគម។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា,

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ

សមាជិក-សមាជិកាសមាគម និងភ្ញៀវកិត្តិយសជាច្រើននាក់។ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា រយៈពេលជា២ឆ្នាំកន្លងមកនេះ ជំងឺឆ្លងកូវីដ១៩ មានការរីករាលដាលយ៉ាងខ្លាំទូទាំងពិភពលោក

និងបានធ្វើអោយសេដ្ឋកិច្ចពិភពលោក មានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏មានការប៉ះពាល់ដល់វិស័យសំណង់ផងដែរ។

អ្នកឧកញ៉ាបន្តថា ទោះបីបញ្ហាជំងឺឆ្លងកូវីដ១៩ ជាឧបសគ្គដ៏ធំមែន តែសមាគមនៅតែបន្តធ្វើកិច្ចការបម្រើជាផលប្រយោជន៍រួម សម្រាប់សមជិក-សមាជិកាសមាគម ដោយបន្តសកម្មភាពការងារយ៉ាងសកម្ម

និងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា

និយ័តករគណនេយ្យ និងសវនកម្ម អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សាលារាជធានីភ្នំពេញ ក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យ នៃសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាច្រើន ជូនសមាជិក-សមាជិកា ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។

ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានសមាគម បានសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹងទាំងកម្លាំងកាយចិត្ត

ថវិកាធនធាន ក្នុងការចូលរួមក្នុងសកម្មភាពជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាំងពីដើមអាណត្តិរហូតដល់បច្ចុប្បន្ន ធ្វើឲ្យសមាគមទទួលបាននូវភាពរីកចម្រើន មានកេរ្តិ៍ឈ្មោះ

និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទាំងនេះហើយដែលធ្វើឲ្យក្រុមហ៊ុនវិនិយោគ លើវិស័យសំណង់មានការចាប់អារម្មណ៍ និងបានចូលជាសមាជិកសមាគមបន្ថែមទៀតយ៉ាងច្រើន បច្ចុប្បន្នសមាគមមានសមាជិកសរុប៦៨ក្រុមហ៊ុន។

សម្រាប់ឆ្នាំ២០២០-២០២១ សមាគមបាទទួលសមាជិកថ្មីបន្ថែមចំនួន២០ក្រុមហ៊ុនបន្ថែមទៀត រួមមាន៖

* អនុប្រធានៈ បន្ថែម៣ក្រុមហ៊ុន (៣រូប)

1. ឧកញ៉ា ចាប ហុងលី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក

2. ឧកញ៉ា លី ហុង អគ្គនាយក ក្រុមហ៊ុន បុរី អង្គរផាលេស

3. លោកស្រី ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេវីឡា៣ ខូអិលធីឌី

* សមាជិកៈ បន្ថែម១៧ក្រុមហ៊ុន

1. ឧកញ៉ា តាំង គួងហាវ អគ្គនាយក ក្រុមហ៊ុន ហ្វាយ ស្តារ រេស៊ីដេន អេសអ ឯ.ក

2. ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយក ក្រុមហ៊ុន វិចិត្រ ដារ៉ាអ៊ីនធើប្រាយ ឯ.ក

3. លោក តែ ភ័ណ្ឌណូរ៉ា អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ធី.ធី.ភី គ្រុប

4. លោក ថ្លាង បញ្ញា ប្រធានផ្នែកលក់តាមគម្រោង ក្រុមហ៊ុន អឃីត ផេន ឯ.ក

5. លោក ទ្រឿង សេង ប្រធានផ្នែកស្រាវជ្រាវ&យុទ្ធសាស្រ្តទីផ្សារ ក្រុមហ៊ុន យាន ខេ ស៊ី យី អ៊ិនវេសម៉ិន(ខេមបូឌា) ឯ.ក

6. សាស្រ្តាចារ្យ ទូស សាភឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខេមបូឌាន អង្គរ លែន ប្រផឹធី អេន មេនេច ម៉ិន ឯ.ក

7. លោក គឹម រតនៈ ប្រធានក្រុមហ៊ុនប៊ុនលី (ប៊ីអិល) ឌីវេឡុបម៉ិន ឯ.ក

8. លោក ឌិន សុមេធារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនដឹ 80-20 សេនត្រល ប្រផឹធី ឯ.ក

9. លោក ហង្ស សុភ័ក្រ្ត អគ្គនាយករងក្រុមហ៊ុនអ & អេហ្វ ប្រផឹធី (ខេមបូឌា) ឯ.ក

10. លោក ជឹង ឃាងគួង ប្រធានក្រុមហ៊ុនស៊ីខេ ឌីវេឡុបម៉ិន អេន អ៊ិនវេសម៉ិន ឯ.ក

11. ឧកញ៉ា យ៉ែន ស្រ៊ន់ នាយកក្រុមហ៊ុនស្តេនដាត ខនស្រ្តាក់សិន & អេនជីនារីង (អេស.ស៊ី.អ៊ី)

12. ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង អគ្គនាយក ក្រុមហ៊ុន អ៊ឹង ឃាង គ្រុប ឯ.ក

13. លោកស្រី សួ សុខគីម អគ្គនាយិកា បុរី រិទ្ធិ

14. លោក ស្មុយ សុផល ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី ឯ.ក

15. លោក អ៊ីន ស៊ីថា អគ្គនាយក ក្រុមហ៊ុន ហ្វ័ររេស ហាម៉ូនី ឯ.ក

16. លោក សោម វឌ្ឍនៈ អគ្គនាយក បុរី ខេមរៈភូមិ

17. លោក លឹម ហូលីវីន អនុប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក ជាមួយគ្នានេះ អ្នកឧកញ៉ា លី ហួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំសមាជិកទាំងអស់ ដែលបានជឿទុកចិត្ត

និងគាំទ្រជ្រើសរើសរូបលោក ជាប្រធានសមាគមអាណត្តិទី៣ ក្នុងការដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានបន្តទៀត៕

ដកស្រង់ពី៖ Fresh News