Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេទ័ព​ជើងគោក : “​សន្តិភាព​” បានផ្តល់​ឱ្យ​កម្ពុជា មានការ​រីកចម្រើន ទាំង​កម្រិត​ជីវ​ភា​ពបុ​គ្គល សង្គម និង​ជំនឿ​សាសនា​

  • បោះពុម្ព

ភ្នំពេញៈ “សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាស ក្នុងការរីកចម្រើន ទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាព ក្នុងការគោរពប្រតិបត្តិ ជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួន ដោយភាពសប្បាយរីករាយ។

ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនា រវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយ អាទិភាពរបស់កម្ពុជា គឺ “គ្មានការរើសអើង គ្មានការប្រកាន់ ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម” ទាំងសម្រាប់អ្នកកាន់ សាសនាព្រះពុទ្ធ ឥស្លាម និងសាសនានា។

នេះជាការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថាៈ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេង ដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទិៈ ការបើកឲ្យទទួលជំនួយ ដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១.៥០០ នាក់ ក្នុងក្របខ័ណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស

– និស្សិត ស្ត្រីឥស្លាម អាចទទូលហ៊ីយ៉ាប ក្នុងការចូលសិក្សា តាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឲ្យសាសនិកឥស្លាម អាចស្លៀកសំលៀកបំពាក់ តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូប ដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាន នូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាព ចូលរួមគាំទ្រផ្សេងៗ ដល់សហគមន៍ខ្មែរឥស្លាមផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាល ប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែចូលរួម ពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម រាប់ពាន់នាក់

លើកលែងតែឆ្នាំកន្លងទៅ ដែលកើតមានស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩។ ហើយឆ្នាំនេះ តាមរយៈហ្វេសប៊ុក សម្តេច ក៏បានសុំការអធ្យាស្រ័យ យោគយល់ ពីសំណាក់បងប្អូនសាសនិក ខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំ ស្រាយបួសខែរ៉ាម៉ាឌន ទ្រង់ទ្រាយធំ ថ្នាក់ជាតិ លើកទី៩ នៅឆ្នាំ២០២២ នេះ ដោយសារជំងឺកូវីដ ១៩ នៅមិនទាន់ទៅណាឆ្ងាយ នៅឡើយ។

ទោះបីយ៉ាងណាក្តី សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យមាន ការថ្វាយបង្គំ នៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធី ផ្សេងៗ ដោយអនុវត្តទៅតាមសារាចរណែនាំ និងវិធានសុខាភិបាល ក៏ដូចជាសេចក្តីណែនាំនានា របស់ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថាៈ អត្ថន័យដ៏សំខាន់ ក្នុងទិដ្ឋភាព នៃការចូលរួមពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន រួមគ្នា ក្នុងថ្ងៃនេះ គឺជាភស្តុតាងនៃសុខដុម ភាវូបនីយកម្មសាសនា នៅកម្ពុជា និងជាការចូលរួមគោរព ផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណី ដ៏បវររបស់សាសនិកឥស្លាម។

ការបង្ហាញនូវសាមគ្គីភាព ក្រោមដំបូល នៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ ចែករំលែក សេចក្តីស្រលាញ់ ការឱ្យទាន និងការផ្តល់ឱកាសសិក្សាស្វែងយល់ អំពីគ្នាទៅវិញ ទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍ នៃការបួសខែរ៉ាម៉ាឌន របស់សាសនិក ឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងសូមអរគុណ ថ្នាក់ដឹកនាំ និងសហការី ព្រមទាំងបងប្អូនយុវជន សាសនិកឥស្លាម ក៏ដូចជា អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានសហការ រៀបចំពិធីជួបជុំ ដ៏មានអត្ថន័យនេះ ក្នុងស្មារតីសាមគ្គីភាព ជាមហាគ្រួសារខ្មែរតែមួយ។

មួយវិញទៀត កម្មវិធីនេះ ក៏បានចូលរួមចំណែកផងដែរ ក្នុងការជំរុញលើកកម្ពស់ ការប្រតិបត្តិនូវ ការប្រៀនប្រដៅ តាមគន្លងសាសនា និងស្មារតី ប្រកបដោយការតាំងចិត្តអំណត់អត់ធន់ រួមជាមួយនឹងធម៌សប្បុរសយោគយល់ និងយកអាសារគ្នា ទៅវិញទៅមក៕

ដកស្រង់ពី៖ រស្មីកម្ពុជា