Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋសភាឥណ្ឌា

  • បោះពុម្ព

(ភ្នំពេញ)៖ នាវេលាម៉ោង១០:៥៥នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួប លោក OM BIRLA ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង កិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរដែលមានស្រាប់ និងបន្តពង្រឹងពង្រីកទំនាក់ទំនង

កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឥណ្ឌា រវាងសភាទាំងពីរឱ្យកាន់តែប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សូមបញ្ជាក់ថា នៅមុនមានជំនួបជាមួយ សម្តេច សាយ ឈុំ, ប្រធានរដ្ឋសភាឥណ្ឌា ក៏បានជួបពិភាក្សាជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕

'

ដកស្រង់់ពី៖ Fresh News