Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ​ សម្រេច​លុប​ចោលការ​ពាក់​ម៉ាស់​នៅ​ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃ​ទី​២៦ ​ខែមេសា​តទៅ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្រកាសលុបចចោលការពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ខែមេសាតទៅ ។

យោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមេសា ចែកចាយតាមប្រព័ន្ធតេឡេក្រាមថា បន្ទាប់ពីការដឹកនាំប្រជុំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និ

ងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមមន្ត្រីពាក់ព័ន្ធនានាបានបង្ហាញឲ្យឃើញលទ្ធផលថា លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា

ក្រៅកន្លែងបិទជិត ដោយទុកឲ្យប្រជាពលរដ្ឋទាំងអស់សម្រេចចិត្តខ្លួនឯងពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។សម្តេចបញ្ជាក់ថា៖

«បន្ទាប់ពីទទួលសារសម្លេងនេះ បងប្អូនសម្រេចបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នៅកន្លែងសំហក្រៅពីកន្លែងបិទជិត(កន្លែងបិទជិតសំដៅបន្ទប់ប្រជុំដែលដែលមានការបិទជិតហើយប្រើម៉ាស៊ីត្រជាក់

ឬនៅក្នុងរោងចក្រភាពយន្តដែលមានមនុស្សនៅ ទីនោះទេ ដែលប្រើម៉ាស៊ីត្រជាក់ ប៉ុន្តែនៅលំហរអាចដោះចេញ ហើយនៅកន្លែងហំរកន្លែងកម្សាន្តនានាបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង…)

ចំពោះទីតាំងមួយចំនួនទៀតរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការពាក់ម៉ាស់ តែមិនកាតព្វកិច្ចឲ្យពាក់នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែលើទឹកចិត្តឲ្យពាក់ម៉ាស់នៅកន្លែងមានមនុស្សកកកុញ

និងកន្លែងសង្ស័ យមានជំងឺកូវីដ»។សម្តេចបន្តថា នេះជម្រើសដែលល្អបំផុតបន្ទាប់ពីបងប្អូនបានចាក់វ៉ាក់សាំងពេលលេញ រួមមកហើយនៅទីកន្លែងដែលរៀបចំតាមស្តង់ដាដែលរៀបចំដោយក្រសួង ដូចភោជណីយដ្ឋាន ឬកន្លែងមួយចំនួនដែលបិទជិតត្រូវបន្តអនុវត្តតាមនោះ និងតាមទីកន្លែងនីមួយៗដោយមិនស្លា.ប់ក្រឡានោះទេ ។

សម្តេចក៏បានសម្តែងក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងរំដោះចេញពីការចំណាយផ្ទាល់ខ្លួន ដោយយកការចាក់វ៉ាក់សាំងមកជំនួសដោយការពាក់ម៉ាស់ ។

ប៉ុន្តែដោយធានាភាពរឹងមាំនិងនិរន្ត៍ភាពមិនមានជំងឺឆ្លងបន្តទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋទទួលយកវ៉ាក់សាំងដូសទី៣ ។

ដូសទី៣គឺដូសអប្បរមា ដែលកម្រិតទាំបបំផុតនៅក្នុងប្រទេសរបស់យើង ដែលបងប្អូនដែលបានចាក់ទី២រួចគឺត្រូវចាក់ដូសទី៣។ សម្តេចលើកឡើងថាការចាក់ដូសទី៣គឺជាការការពារអាយុជីវិតក៏ដូចជាក្រុមគ្រួសារ និងខ្លួនយើងម្នាក់ៗ។

សម្តេចបញ្ជាក់ថា៖«ការប្រើប្រាស់ពាក្យថាដូចជាកាតព្វកិច្ចវាមិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេការប្រើប្រាស់ពាក្យនេះអាចមានភាន់ច្រឡំ ប៉ុន្តែខ្ញុំនិយាយដូសទី៣នេះបងប្អូនចាក់

ដោយឈរលើកការស្ម័គ្រចិត្ត ហើយបងប្អូនមិនចាក់ក៏មិនរងទទួលការពិន័យរដ្ឋបាលនោះទេ ប៉ុន្តែខ្ញុំនៅតែទទូចឲ្យបងប្អូនជនរួមជាតិទៅបន្តនូវដូសទី៣»

ដកស្រង់ពី៖ កោះសន្តិភាព