Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ទទួលជួបលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូយ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ ២០២២នេះបានអនុញ្ញាតឱ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមនិងជាលេខាបក្សកុម្មុយនិស្តវៀត ណា មប្រចាំក្រុងហាណូយចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោក ឌិញ ទៀន ហ្ស៊ង កំពុងទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា