Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ការប្រើប្រាស់​យានយន្ដ និង​ម៉ូតូ ដើរ​ដោយ​ថាមពល​អគ្គិសនី នឹងមាន​ការកើនឡើង​ច្រើន ពេលអនាគត​

  • បោះពុម្ព

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថាៈ ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២២ កំណើននៃការចុះបញ្ជី យានយន្តអគ្គិសនី មានចំនួន ៧០០%។

តាមរយៈកំណើននេះ បានបង្ហាញជំនឿ យ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បី ដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើង ច្រើន នៅក្នុងពេលអនាគត នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធ បញ្ចូលថាមពលអគ្គិសនី ត្រូវ បានដំឡើង យ៉ាងទូលំទូលាយ នៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹង ច្រើន អំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន លើការប្រើប្រាស់ យានយន្ដអគ្គិសនី។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ ជាមួយនឹងការគាំទ្ររបស់ អង្គការ កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ក្រសួងបាននិងកំពុងធ្វើការ ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាង គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍ វិស័យដឹកជញ្ជូនផ្លូវគោក ឆ្នាំ២០២២-២០៣១។

សេចក្តីព្រាងគោលនយោបាយនេះ ទទួលបាន ការឯកភាព ជាគោលការណ៍ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងច្របាច់បញ្ចូលជាមួយ គោលនយោ បាយ ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក។

ក្រសួង ក៏មានបំណងបង្កើត គណៈកម្មាធិការ អន្តរក្រសួង ដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិ ទូលំទូលាយមួយ ស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះ អង្គការ UNDP កំពុងជួយជ្រោមជ្រែង ដល់ក្រសួង ក្នុងការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការដំឡើងស្ថានីយ សាកថ្ម យានយន្តអគ្គិសនី នៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាៈ ផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ នឹងមានកន្លែងសាកថ្ម រថយន្តអគ្គិសនី (EV Charger) ២ កន្លែង ទៅមក ហើយអាចនៅខាងដើម និងខាងចុងផ្លូវ ក៏មានដែរ។

ចំណែក នៅស្ថានីយប្រេងកាល់តិច ដែលទើបសម្ពោធ នៅខណ្ឌដង្កោ ក៏មានកន្លែង សាកថ្ម អគ្គិសនីឡាន EV Charger ផងដែរ។

នៅថ្ងៃទី២៧ ខែមេសា នេះ ស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនី នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ បានត្រូវសម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោមជំនួយរបស់ UNDP ក្រសួងក៏បានដាក់កន្លែងសាកថ្ម EV ចំនួន១កន្លែង នៅក្រសួងសាធារការ និងដឹកជញ្ជូន៕

ដកស្រង់ពី៖ រស្មីកម្ពុជា