Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងទេសចរណ៍ ក្រើនរំលឹក​ជាថ្មី អំពី​ការលើកលែង បង់​កម្រៃ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍ សម្រាប់​ឆ្នាំ​២០២២

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានក្រើនរម្លឹកឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ទាំងអស់ សូមរួសរាន់ដាក់ពាក្យស្នើសុំបន្តសុពលភាព អាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ ២០២២ ដោយផ្ទាល់ មកក្រសួងទេសចរណ៍ ឬការស្កេន QR Code នៅលើបណ្ណផ្សព្វផ្សាយ ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី ខេត្ត សម្រាប់អាជ្ញាបណ្ណទេសចរណ៍ ដែលចេញដោយ ក្រសួងទេសចរណ៍។

ដោយឡែក សម្រាប់អាជ្ញាបណ្ណទេសចរណ៍ ដែលចេញដោយ រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្នើសុំបន្ត អាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ២០២២ ពីរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្រាប់ការដាក់ពាក្យស្នើសុំបន្ត អាជ្ញាបណ្ណទេសចរណ៍ ឆ្នាំ២០២២ ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវភ្ជាប់មកជាមួយ នូវអាជ្ញាបណ្ណទេសចរណ៍ មានសុពលភាព, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មទេសចរណ៍,

និងឯកសារភ្ជាប់តម្រូវផ្សេងៗទៀត។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថាៈ សម្រាប់អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ហួសសុពលភាព នឹងមិនត្រូវបានរួចផុត ពីការពិន័យអន្តរការណ៍ ចំពោះការយឺតយ៉ាវឡើយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា