Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រីមាស​ទី​១​ឆ្នាំ​២០២២ កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ១៩៨ ១៨២ TEUs

  • បោះពុម្ព

ភ្នំពេញ៖យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់មានចំនួន ១៩៨ ១៨២ TEUs នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ កើនឡើងចំនួន១៦,៣២ភារយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញឃើញថាសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើមទើបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្កានុពល មានអំណោយផលពីធម្មជាតិសម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានឃ្លងចូលនាវា មានចម្ងាយជិតនឹងទឹកជ្រៅដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។

ដោយឡែកនិយោជិតកំពង់ផែមានលក្ខណសម្បត្តិនិងមានជំនាញសមត្ថភាពគ្រប់គ្រាន់លើការងារប្រតិបត្តិការ និងបានបញ្ជូនទៅបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសនានាដូចជា៖ ជប៉ុន កូរ៉េ សិង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីបម្រើវិស័យកំពង់ផែឱ្យមានការរីកចម្រើន ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ

និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ រួមជាមួយនឹងការគាំទ្រពីទីភ្នាក់ងារJICA លើការអភិវឌ្ឍកំពង់ផែទាំងផ្នែករឹង និងផ្នែកទន់ ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុសម្រាប់ដំណើរការអភិវឌ្ឍកំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុរំពឹងទុកថា ចំណតផែកុងតឺន័រថ្មីជំហ៊ានទី២ និងជំនាញទី៣ នឹងមានសមត្ថភាពឱ្យនាវាកុងតឺន័រខ្នាតធំស្ទើរតែទាំងអស់ អាចដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុទៅមកតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ដោយពុំបានចាំបាច់ធ្វើការផ្ទេរ ផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ។

ក្រៅពីអាជីវកម្មលើកដាក់ និងថែរក្សាទំនិញ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានអាជីវកម្មបន្ទាប់បន្សំមួយទៀតគឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។

តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានដំណើរការតាំងពីឆ្នាំ២០១២ មានផ្ទៃដីទំហំ៦៤ហិកតា ដែលបានសាងសង់តាមបទដ្ឋានបច្ចេកទេសខ្ពស់និងមានទីតាំងស្ថិតនៅជាប់នឹងកំពង់ផែក្រុងព្រះសីហនុ បង្កលក្ខណៈងាយស្រួលដល់ធុរកិច្ចទាក់ទងនឹងការដឹកជញ្ជូន។

តំបន់សេដ្ឋកិច្ចពិសេសនេះបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេសជាពិសេសដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជា និងគាំទ្រអាជីវកម្មកំពង់ផែផងដែរ។

សេវាកម្មរបស់តំបន់សេដ្ឋកិច្ចពិសេសរួមមានជួលដីសម្រាប់សាងសង់រោងចក្រភស្តុភារកម្ម និងភណ្ឌាគារគយមានដែនកំណត់ ជួលរោងចក្រនិងឃ្លាំង ផ្គត់ផ្គង់ថាមពលអគ្គិសនី ទឹកស្អាត និងចម្រោះទឹកកខ្វក់ ជួលការិយាល័យ ជួលអគារស្នាក់នៅ និងសេវាផ្សេងៗទៀតផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា