Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃនេះ

  • បោះពុម្ព

ភ្នំពេញ៖ សម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ។ សម្តេចគឺជា ឥស្សរជននយោបាយ ជាន់ខ្ពស់មួយរូប ដែលបានចូលរួមតស៊ូ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ។

សម្តេច បានទទួលមរណភាព នៅម៉ោង ៣៖៤៥នាទី រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។ ខាងក្រោមនេះ ជាប្រវត្តិសង្ខេម របស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ។

១.ជីវប្រវត្តិសម្តេច

– ថ្ងៃខែឆ្នាំកំណើត : ១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។

– ទីកន្លែងកំណើត : នៅស្រុករមាសហែក ខេត្តស្វាយរៀង។

– អាស្រយដ្ឋានបច្ចុប្បន្ន : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

–ជីវិតផ្ទាល់ខ្លួន : នៅក្នុងឆ្នាំ១៩៥៥ សម្តេច ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ជំទាវ ញ៉ែម សឿន មានកូនចំនួន ៧នាក់ (ស្លាប់ម្នាក់) ក្នុងនោះ កូនប្រុសចំនួន ៤នាក់ និងកូនស្រី ៣នាក់ ។

២.កំរិតវប្បធម៌

–ពុទ្ឋិកមធ្យមសិក្សា និងសាលានយោបាយ ជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ។

៣.សញ្ញាបត្រ 

–២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

–២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឌ្ឍន៍ នៅសលកវិទ្យាល័យ ប៊ុនរ៉ាត់ថានី ព្រះរាជាណាចក្រថៃ ។

–១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវ កសិកម្ម នៅសលកវិទ្យាល័យ ស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋ ប្រជាមានិតចិន ។

–១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំ កិច្ចការព្រឹទ្ឋសភា នៅសលកវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក ។

៤.តំណែងក្នុងព្រឹទ្ឋសភា

–នីតិកាលទី១ ប្រធានព្រឹទ្ឋសភា

–នីតិកាលទី២ ប្រធានព្រឹទ្ឋសភា

៥.អតីតភាពការងារ មុនពេលជាប់ជាសមាជិកព្រឹទ្ឋសភា

–១៩៤៧–១៩៥៤ ចូលរួមក្នុងចលនា តស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យ មាតុភូមិ ។

–១៩៧០–១៩៧៥ ចូលរួមក្នុងចលនា តស៊ូស្នេហាជាតិ និង ជាបន្តបន្ចាប់ ជាប្រធានឃុំ ប្រធានស្រុក ។

–១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំង របបប៉ុលពត ។

–០២/១២/១៩៧៨ អនុប្រធានរណសិរ្យ សាមគ្គីសង្គ្រោះជាតិ កម្ពុជា ។

–០៧/០១/១៩៧៩–១៩៨១ ជាសមាជិក ក្រុមប្រឹក្សា ប្រជាជន បដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ចៃ ។

–១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្ស កសាងការពារ មាតុភូមិ ។

–០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ មុនពេលប្រទេស កម្ពុជា ប្រកាន់យករបប រាជាធិបតេយ្យ ។

–១៧/១០/១៩៩១ ជាប្រធានគណបក្ស ប្រជាជនកម្ពុជា ។

–០៥/១៩៩២ តំណាងរាស្ត្រ មណ្ឌលភ្នំពេញ ។

–២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា ។

–០៩/១១/១៩៩៣ ព្រះករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាន នូវគោរម្យងារជា «សម្តេច» ។

–២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រ មណ្ឌលភ្នំពេញទៀត ។

–០១/១២/១៩៩៨ លាលែងចេញពី សមាជិកសភា មណ្ឌលភ្នំពេញ ។

–១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន សម្តេចបានក្លាយជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ។

៦.គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ

សម្តេច ជា ស៊ីម បានទទួលងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣ និងបានទទួលងារជា “សម្ដេចអគ្គមហា ធម្មពោធិសាល” ពីសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។ ក្រៅពីនោះសម្តេច ជា ស៊ីម ទទួលបានគ្រឿង ឥស្សរិយយស ជាច្រើនទៀត ពីព្រះមហាក្សត្រ មានដូចជា៖

–២០០៧ ទទួលគ្រឿង ឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ ។

–២៧/១១/២០០៩ ទទួលបានគ្រឿង ឥស្សរិយយស “មាស” ខ្ពស់បំផុតពី លោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈឹមបក្ស ប្រជាជាជន បដិវត្តន៏ឡាវ និងប្រធានរដ្ឋសភា ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។

–៣០/០៣/២០១១ ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យ សភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

–២៨/១១/ ២០១៣ ទទួលគ្រឿង ឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃប្រទេសជប៉ុន Grand Cordon of the Orders of the Rising Sun ៕