Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សាយ សំ​អាល់ សម្ពោធ​ផ្លូវ​បេតុង​ប្រវែង​ប្រាំមួយ​គីឡូម៉ែត្រ​ដែល​ប្រើប្រាស់​ថវិកា​បានមកពី​ការលក់​ឥណទាន​កាបូន នៅក្នុង​ខេត្ត​កែប​

  • បោះពុម្ព

កែប៖រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មនិងមន្ត្រីខេត្តកែបបានធ្វើការសម្ពោធផ្លូវបេតុងមួយខ្សែប្រវែង ៦គីឡូម៉ែត្រស្ថិតនៅ ភ្នំកែបធំនៃឧទ្យានជាតិកែបប្រសិទ្ធិនាមថា «រុក្ខវិថីបុប្ជាប្រសិទ្ធ» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ។

រុក្ខវិថីបុប្ជាប្រសិទ្ធដែលជាឈ្មោះផ្លូវទើបសាងសង់រួចរាល់ដើម្បីដាក់ឱ្យប្រើប្រាស់នេះត្រូវបាន លោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកថា មិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ

តែផ្លូវនេះគឺជាការវិនិយោគទៅលើសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តកែប ទាក់ទាញភ្ញៀវទេសចរមកលំហែកម្សាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយគន់រុក្ខជាតិពណ៌បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិនេះ។

ជាមួយគ្នានេះលោក សាយ សំអាល់ បានថ្លែងទៀតថា រុក្ខវិថីប្រវែង ៦គីឡូម៉ែត្រនេះត្រូវបានស្តារនិងសាងសង់ឡើងដោយប្រើប្រាស់ថវិកាបានមកពីការលក់ឥណទានកាបូន និងទុកជាប្រយោជន៍សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

អ្វីដែលសំខាន់ យើងចង់ប្រែក្លាយផ្លូវនិងឧទ្យានជាតិនេះទៅជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ខេត្តកែប ជាផ្នែកមួយដែលចូលរួមលើកស្ទួយជីវភាពរបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកែប។

រុក្ខវិថីនេះមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ តែផ្លូវនេះគឺជាការវិនិយោគទៅលើសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តកែប។

ថវិកាដែលបានមកពីការលក់ឥណទានកាបូន យើងបានយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលជួយបងប្អូនប្រជាពលរដ្ឋ។

ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះក៏ស្ថិតក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប បង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។

អ្វីដែលក្រសួងបរិស្ថានធ្វើនៅទីនេះ មិនមែនជំរុញលើការការពារនិងអភិរក្ស ឧទ្យានជាតិនេះឱ្យមានសោភ័ណភាពស្អាតទេ តែដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តកែបឱ្យកាន់តែច្រើនថែមទៀត និងដើរកម្សាន្តនៅជុំវិញភ្នំកែបធំនេះ»។

លោក រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថាទន្ទឹមនឹងការគ្រប់គ្រងអភិរក្សឱ្យបានល្អប្រសើរ ក្រសួងបរិស្ថានបានគិតគូរក្នុងការប្រែក្លាយតំបន់អភិរក្សធម្មជាតិមួយចំនួនដូចជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃដែលមានសក្តានុពលទេសចរណ៍

មិនត្រឹមតែជាកន្លែងថែរក្សាអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះ តែក៏ជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត។

ការរៀបចំនេះដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តនីមួយៗ។ ដើម្បីសម្រេចគោលបំណងនេះ យើងត្រូវការថវិកាដើម្បីអនុវត្ត ហើយថវិកាដែលយកមកអនុវត្តគឺបានមកពីថវិកាលក់ឥណទានកាបូនដែលកម្ពុជាទទួលបានជោគជ័យលក់ក្នុងទីផ្សារឥណទានកាបូនស្ម័គ្រចិត្តអន្តរជាតិ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់ចំពោះការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវន្តជាដើម ។

លោកបានបន្តឱ្យដឹងថា ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវកៅស៊ូ ផ្លូវបេតុង កំពង់ផែកោះទន្សាយ ផ្លូវក្រួសក្រហម រដ្ឋបាលខេត្តកែប ក៏មានសមិទ្ធផលផ្សេងទៀតដែរ ក្នុងការថែរក្សាបរិស្ថាន មានដូចជា ទីលានចាក់សំរាម ទំហំ ១៣.៣៩ ហិកតា អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ឡដុតសំរាមតាមលក្ខណៈបច្ចេកទេស ផងដែរ។

ទាក់ទិនក្នុងរឿងនេះដែរលោករដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានអំពាវនាវដល់មន្ទីរអង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាផ្លូវមួយខ្សែនេះ អោយបានយូអង្វែង ព្រោះការកសាងសមិទ្ធផលនីមួយៗពិបាក ព្រមទាំងនឹងចំណាយពេលយូរណាស់ ទម្រាំលេចចេញជារូបរៀង សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា