Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង នឹងជីកព្រែកថ្មីតភ្ជាប់ពីទន្លេទៅ​សមុទ្រកែប ៧គីឡូ ដើម្បីសម្រួល​ការដឹកជញ្ជូន​តាមផ្លូវទឹក

  • បោះពុម្ព

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧ គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា

ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅ តាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។

នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ក្រោយពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ថ្ងៃទី ០៥ ខែ ឧសភា។

លោករដ្ឋមន្រ្តីបានលើកឡើងថា វិស័យដឹកជញ្ជូនតាមផ្លូវទឹកនេះចំណេញច្រើន ពោលគឺមិនធ្វើឱ្យឆាប់ខូចផ្លូវ សម្រួលការកកស្ទះចរាចរណ៍ និងចំណេញពេលជាដើម។

ជាក់ស្តែង ក្រសួងកំពុងសិក្សាតភ្ជាប់ពីកំពង់ផែស្វ័យតភ្នំពេញ ទៅកំពង់ផែរណបផ្សេងៗ ដែលគ្រោងនឹងសាង់សង ដូចជា ផែរណបគីឡូលេខ៦ ផែទន្លេបិត ផែព្រែកតាមាក ផែកោះរកា និងផែកំពង់ឆ្នាំងជាដើម តាមលទ្ធភាពដែលអាចធ្វើបាន។

លោកបន្តដូច្នេះថា « យើងកំពុងតែសិក្សា តើអស់ថវិកាប៉ុន្មាន តើចំណេញលើសេដ្ឋកិច្ចប៉ុន្មាន បើសិក្សាទៅខាតមិនចំណេញ ក៏យើងមិនធ្វើដែរ»។

បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។

រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

ដកស្រង់ពី៖ កម្ពុជាថ្មី