Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សពឯកឧត្តម ហ៊ុន ណេង តម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ក្នុងក្រុងកំពង់​ចាម ថ្ងៃ៩ឧសភា បញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមគ្រួសារសព បានប្រកាសថា ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ និង ២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។

តាមសេចក្តីជូនដំណឹង សពរបស់ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះ នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ណែង ជាអតីតអភិបាលខេត្តកំពង់ចាម មុននឹងឯកឧត្តម ក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់ឯកឧត្តម។

ឯកឧត្តម ក៏មានតួនាទីជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ក្នុងនីតិកាលទី៦ នេះ។

ឯកឧត្តម ហ៊ុន ណេង មានភរិយាជាលោកជំទាវ លាង វួចឆេង ហ៊ុន ណេង និងមានកូន ៦នាក់ រួមមាន៖

លោក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង លោកឧកញ៉ា ហ៊ុន តូ លោកជំទាវ ហ៊ុន ចាន់ធូ លោកជំទាវ ហ៊ុនចាន់ថា និងលោក ហ៊ុន តុលា៕

ដកស្រង់ពី៖ កោះសន្តិភាព