Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​វប្បធម៌​និង​ទេសចរណ៍​រួមគ្នា​ពិនិត្យ​ការសម្តែង​សិល្បៈ​ដើម្បី​ទទួល​ទង់​ស៊ី​ហ្គេម​ឆ្នាំ ២០២៣

  • បោះពុម្ព

ភ្នំពេញៈលោកស្រី ភឿង សកុណា និងលោក ថោង ខុន បានអញ្ជើញពិនិត្យការសម្តែងសិល្ប:ដើម្បីទទួលទង់កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

នារសៀលថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ លោកស្រីនិងលោករដ្ឋមន្ត្រី ទាំងពីរ ក្រសួងបានចុះពិនិត្យដើម្បីត្រៀមទទួលទង់ស៊ីហ្គេម ដែលកម្ពុជា កំពុងតែប្តេជ្ញាចិត្តនិងបានចំណាយទុនជាច្រើនដើម្បីទទួលសិទ្ធិនេះ ។

ការសម្តែងសិល្ប:ដើម្បីទទួលស៊ីហ្គេមនេះ រៀបចំធ្វើឡើងនៅសាល សន្និសីទចតុម្មុខ ក្រោមកិច្ចសហការសម្តែងដោយសិល្បក សិល្បការិនីនៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ។

សូមបញ្ជាក់ជូនថា កម្ពុជានឹងទទួលទង់ស៊ីហ្គេមបន្តពីប្រទេសវៀតណាម ដែលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២២ នាខែឧសភា នៅទីក្រុង ហាណូយ៕

'

ដកស្រង់ពី៖ រស្មីកម្ពុជា