Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុត្រ​មួយ​អង្គ​របស់​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​ផល្លា ឡើង​ឋានៈ «​ជា​ព្រះ​អង្គ​ម្ចាស់​»

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ព្រះអង្គ នរោត្តម សុធាឫទ្ធិ បុត្រាមួយអង្គរបស់សម្តេចក្រុមព្រះ និងអ្នកម្នាងផល្លា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈ «ព្រះអង្គម្ចាស់» និងក៏ត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ ។

នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ និងចុះព្រះហត្ថលេខាដោយព្រះមហាក្សត្រ ។ជាមួយគ្នានោះផងដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាបុត្រាច្បងរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច

ក៏បានបង្ហោះសារចូលរួមអបអរសាទរព្រះអនុជ ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ (មាតាទីទៃ) ចំពោះការទទួលបានឋានៈ និងតួនាទីថ្មីនេះផងដែរ ។

«ខ្ញុំសូមអបអរសាទរ ប្អូនប្រុសនៃខ្ញុំ (ព្រះអនុជ) ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន តម្លើងឋានៈ ជាព្រះអង្គម្ចាស់ និងតែងតាំង

ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ មានឋានស្មើអនុរដ្ឋលេខាធិការ ដើម្បីរួមដង្ហែ តាមព្រះរាជបេសកកម្ម បម្រើជាតិ សាសនា និងប្រជានុរាស្ត្រ នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ។

នេះជាការបញ្ជាក់របស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ។ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានបន្ថែមថា «ត្បិតថាពេល ព្រះបិតា (សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ) គង់នៅឋានព្រះបរមសុខ ព្រះអង្គពិតជាពេញព្រះទ័យ ដែលព្រះរាជបុត្រា

ព្រះរាជបុត្រី របស់ព្រះអង្គទាំងអស់មានឱកាសក្នុងការបម្រើជាតិមាតុកម្ពុជា សាសនា និងព្រះមហាក្សត្រ និងរួមគ្នាធ្វើយ៉ាងថែរក្សានូវសុខសន្តិភាព

ស្ថេរភាពនយោបាយ ការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តមបំផុតនៃ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

និងក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងស្របតាមគោលបាយរបស់រាជរដ្ឋាភិបាលកម្ពុជា» ៕

ដកស្រង៉ពី៖ កោះសន្តិភាព