Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររៀបចំធ្វើពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យ ហ៊ុន ណេង

  • បោះពុម្ព

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងភរិយា កូនៗ ក្មួយៗ ចៅៗនិងសាច់ញាតិទាំងអស់កំពុងតែរៀបចំធ្វើពិធីបុណ្យឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យ ហ៊ុន ណេង នៅឯគេហដ្ឋានក្នុងក្រុងកំពង់ចាម ប្រកបដោយក្តីវិប្បយោគស្តាយស្រណោះនិងអាឡោះអាល័យជាពន់ពេក នាព្រឹកថ្ងៃទី ៦ ខែ ឧសភា នេះ។

ព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន បានទទួលអនិច្ចកម្មដោយរោគាពាធកាលពីម៉ោង៦៖២៥នាទីល្ងាចថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០២២ក្នុងជន្មាយុ ៧២ឆ្នាំ។

សពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភានិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិ ទី៧សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

នៅថ្ងៃចន្ទទី៩ ខែឧសភា ឆ្នាំ២០២២ សពព្រឹទ្ធាចារ្យ ហ៊ុន ណេង នឹងត្រូវដង្ហែទៅ បញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាមួយនឹងការឃ្លាតចាកគ្មានពេលត្រឡប់របស់បងប្រុសជាទីគោរពស្រឡាញ់នេះនៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារ បង្ហាញនូវក្តីវិប្បយោគប្រកបដោយក្តីក្រៀមក្រំស្តាយស្រណោះអាឡោះអាល័យជាពន់ពេកចំពោះមរណភាពរបស់បងប្រុស។

ដោយសម្តេចបានសរសេរថា៖«បងប្អូនយើង បែកគ្នាដោយពុំបានលាគ្នានិងនិយាយជា មួយគ្នាសូម្បីមួយម៉ាត់ ។ បែកគ្នាលើកនេះបែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ» ។

.ជីវប្រវត្តិសង្ខេប ឯកឧត្តម ហ៊ុន ណេង ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡងសេង កើតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ព.ស. ២៤៩៣ នៅភូមិ ពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក ។

លោកជាកូនទី២ក្នុងចំណោម បងប្អូន៦នាក់ក្នុងនោះ ស្រី ៣នាក់ ។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ លាង រួចឆេង នៅឆ្នាំ១៩៧១និងមានបុត្រាបុត្រីចំនួន ៦ នាក់ក្នុងនោះស្រី៣ នាក់។ ក្នុងនាមជាកូនកសិករម្នាក់នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាពាមកោះស្នានិងបន្តនៅអនុវិទ្យាល័យស្ទឹងត្រង់ ។

ជាបន្តបន្ទាប់លោក បានខិតខំបន្តការសិក្សារៀនសូត្ររហូតដល់ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ចនិងរដ្ឋបាលនៅឆ្នាំ១៩៩៧។

មិនតែប៉ុណ្ណោះលោកក៏បានទទួលនូវសញ្ញាបត្របណ្ឌិត កិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិនិងអន្តរជាតិមួយចំនួនផងដែរ។

ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និង ក្រោយពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពតលោកបានចូលបម្រើក្នុងកងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។

ចាប់ពីពេលនោះរហូតមកដោយសារលោកមានបញ្ញា ឈ្លាសវៃ និងមានសមត្ថភាពលោកក៏ ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់រួមមាន៖ជាប្រធានមន្ទីរខេត្តកំពង់ចាមនៅឆ្នាំ១៩៧៩ ,ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១,ជាអភិបាលស្រុកក្រូចឆ្មារនៅឆ្នាំ១៩៨២

,ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤,ជាអភិបាលខេត្តស្វាយរៀងនៅឆ្នាំ១៩៩៩និងវិលត្រឡប់មកធ្វើជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ ២០០៥។

លោកបានចូលនិវត្តនៅឆ្នាំ ២០១៣ និងត្រូវបានឈរឈ្មោះនិងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនិងត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិ ន្ត្រៃយ៍រដ្ឋសភានិងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។

ក្នុងពលិកម្មដើម្បីជាតិ សាសនា និង ព្រះមហាក្សត្រ លោកក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ ព្រះរាជាណាចក្រកម្ពុជាគឺ ថ្នាក់ជាតូបការ។

ពេញមួយជីវិតរបស់ឯកឧត្តម ហ៊ុន ណេង ពិសេសពេលវេលាដែលលោកបានមកដឹកនាំនៅខេត្តកំពង់ចាមលោកតែងតែបំពេ ញការងារសង្គម ការងារមនុស្សធម៌ ជាអ្នក

កសាងមូលដ្ឋាននៃការអភិវឌ្ឍនៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាលដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ។តាមរយៈសកម្ម ភាពទាំងអស់នេះបានធ្វើឲ្យលោកទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ៕

'

ដកស្រង់ពី៖ រស្មីកម្ពុជា