Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នឹងបោះពុម្ពសៀវភៅ «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យ​តេជោ​សែន​» នាពេល​ខាងមុខ

  • បោះពុម្ព

តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលយើងទទួលបាន បានឱ្យដឹងថា លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបរៀងបោះពុម្ពសៀវភៅ ដែលមានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» នាពេលខាងមុខ។

ប្រភពដែលសុំមិនបញ្ខេញឈ្មោះ បានឱ្យដឹងទៀតថា តាមការគ្រោងទុកលោក ពៅ សុខ នឹងបញ្ចប់ការរៀបរៀងសៀវភៅនេះ នៅពេលឆាប់ៗខាងមុខនេះ ខណ:ដែលលោកក៏កំពុងរៀវរៀងសៀវភៅ ស្តីពី ដំណើរជីវិតពីកុមារភាព រហូតដល់ការចូលប្រឡូកក្នុងឆាកនយោបាយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែរនោះ។

លោកពៅ សុខ ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា លោកពិតជាមានផែនការបោះពុម្ពសៀវភៅ ស្តីពី «ទំនាក់ទំនងកម្ពុជា អាមេរិក សម័យតេជោសែន» នេះមែន។

ប៉ុន្តែ កិច្ចការនេះ អាចប្រព្រឹត្តទៅបាននៅចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ ព្រោះពេលវេលារបស់លោកក៏កំពុងចង្អៀត។នៅពេលសួរថា តើខ្លឹមសារ នៃសៀវភៅដែលកំពុងរៀបរៀងនេះ

ទាក់ទងនឹងអ្វីខ្លះនោះ លោក ពៅ សុខ បានបញ្ជាក់ថា ជាគោលការណ៍ ដោយសារសាវតារនៃទំនាក់ទំនងកម្ពុជា អាមេរិកមានគេសរសេរច្រើនមកហើយ ហើយភាគច្រើនផ្តោតតែលើជម្លោះ ឬវិវាទ ឬចំណុចអវិជ្ជមានរវាងគ្នានិងគ្នានោះ ក្នុងសៀវភៅនេះ

គឺលោកផ្តោតតែលើសកម្មភាពទំនាក់ទំនងការទូត នយោបាយ ឬទស្សន:ជាវិជ្ជមាន ដែលកម្ពុជា និងអាមេរិកមានចំពោះគ្នាទៅវិញទៅមក ប៉ុណ្ណោះ គឺមិនផ្តោតលើចំណុចអវិជ្ជមាន ឬភាពរកាំរកូសគ្នានោះទេ។លោក ពៅ សុខ អះអាងថា ក្រោយពីការស្រាវជ្រាច លោកឃើញថា ទំនាក់ទំនងកម្ពុជា អាមេរិក ទោះបីមានចំណុចអវិជ្ជមានខ្លះៗក្តី។

ប៉ុន្តែ គឺមានចំណុចវិជ្ជមាន ចំណុចល្អគួរលើកយកមកបង្ហាញច្រើន ជាពិសេសនៅក្នុងដំណាក់កាល ៤អាណត្តិ នៃប្រធានាធិបតីចុងក្រោយនេះ គឺគិតពីលោក បារ៉ាក់ អូបាម៉ា លោកដូណាល់ ត្រាំ មកដល់លោកចូបៃឌិន។

លោកបញ្ជាក់ទៀតថា ចំណុចវិជ្ជមាន និងទំនាក់ទំនងល្អ គួរឱ្យសរសើរ និងគាំទ្រទាំងនេះ គេអាចមើលឃើញទី១ តាមរយ:ការប្តេជ្ញាចិត្តរបស់លោកបារ៉ាក់ អូបាម៉ា ពេលដែលលោកអញ្ជើញមកប្រជុំអាស៊ាននៅកម្ពុជាឆ្នាំ២០១២ ដែលលោកប្តេជ្ញាថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា អាមេរិកកាន់តែប្រសើរឡើង។

ទី២ លិខិតលោកដូណាល់ត្រាំ ដែលអរគុណកម្ពុជា ដែលអនុញ្ញាតឱ្យនាវាវេស្ទ័រដាមចូលចតនៅព្រះសីហនុ និងថាលោកមិនជ្រៀតជ្រែកចូលការការផ្ទៃក្នុងកម្ពុជា និងថា លោកមិនគាំទ្ររាល់ការប្រឆាំង ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូររបប។

លោកត្រាំ ក៏បានអញ្ជើញសម្តេច ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន អាមេរិកកាលពីដើមឆ្នាំ ២០២០ និងទី ៣ គឺការអញ្ជើញសម្តេចតេជោហ៊ុន សែន ដ៏កិត្តិយស ទៅចូលរួមកិច្វប្រជុំកំពូលអាស៊ាន អាមេរិក របស់លោក ចូ បៃឌិនប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក។

លោកទីប្រឹក្សារូបនេះ បានបញ្ជាក់ទៀតថា ក្រៅពីចំណុចវិជ្ជមានទាំងនេះ លោកក៏សង្កេតឃើញថា សហរដ្ឋអាមេរិក គឺជាប្រទេសទី ៣ ដែលផ្តល់ជំនួយលើច្រើនវិស័យ

និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ទាប់ពីប្រទេសចិន និង ជប៉ុន ជាពិសេសការផ្តល់ហិរញ្ញប្បទាន និងជំនួយវ៉ាក់សាំងដល់កម្ពុជា ក្នុងការរួមចំណែកទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវកូវីដ១៩កន្លងមក។

លោកពៅ សុខ ក៏បានបង្ហើបឱ្យដឹងដែរថា ក្រៅពីសហរដ្ឋអាមេរិក លោកក៏នឹងរៀបរៀងសៀវភៅ ស្តីពីទំនាក់ទំនងជាវិជ្ជមានរវាងកម្ពុជា ចិន និងទំនាក់ទំនងជាវិជ្ជមានរវាងកម្ពុជា ជប៉ុន សម័យតេជោ ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី