Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ៖ ទោះបីកូវីដកាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរសជនជាតិ-អន្តរជាតិជាង១៦លានដុល្លារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ក្តី ក៏កាកបាទក្រហមកម្ពុជាបានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិបានជាង១៦លានដុល្លារអាមេរិក ។

យោងតាមសារសម្លេងរបស់សម្តេចតេជោហ៊ុន សែន តាមប្រព័ន្ធតេឡេក្រាមចេញពីទីក្រុងសេអ៊ូលសាធារណៈរដ្ឋកូរ៉េ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ថា ៖

«ខ្ញុំបានទទួលដំណឹងថា ក្នុងទិវាកាកបាទក្រហមអន្តរជាតិកាកបាទក្រហមកម្ពុជាបានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិបានចំនួនជាង១៦លានសហរដ្ឋអាមេរិកដែលអាចចាក់ទុកថា ជាការទទួលមួយដ៏ធំក្នុងពេលវេលានៃដំណាក់កូវីដដែលយើងមិនអាចធ្វើពិធីបាន ប៉ុន្តែបែរជាមានសប្បុរសជនចូលរួមបានវិភាគទានបានយ៉ាងល្អប្រសើរ» ។

សម្តេចតេជោ ក៏បានសូមអរព្រះគុណចំពោះព្រះមហាក្សត្រចំពោះហ្លូងម៉ែ ព្រះសង្ឃ ក៏ដូចជា ឯកឧត្តម លោក ជំទាវ អ្នកឧញ៉ា ក៏ដូចជាបងប្អូនជនរួមជាតិទាំងដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជាក្នុងការធ្វើសកម្មភាពមនុស្សធម៌ដល់ជនក្រីក្របន្តទៀត ។

ក្នុងសារសម្លេងនោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា យន្តហោះសម្តេចបានធ្វើដំណើរចុះចាក់សាំងនៅទីក្រុងសេអ៊ូលខាងត្បូង រួចបន្តធ្វើដំណើរហោះសហរដ្ឋអាមេរិក បើតាមការគ្រោងទុកអាចនឹងទៅដល់នៅម៉ោងជាង៥ល្ងាច (អាមេរិក) ។

សម្តេចបន្តថា ការធ្វើដំណើរលើកនេះជាដំណើរវែងឆ្ងាយ ប៉ុន្តែគណៈប្រតិភូមានសុខភាពល្អនោះទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព