Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សាយ សំអាល់៖ ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរ ក្នុងការអភិរក្សជីវចម្រុះ តាមតំបន់ឆ្នេរ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

  • បោះពុម្ព

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា: ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរ ក្នុងការអភិរក្សជីវចម្រុះតាមតំបន់ឆ្នេរ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ការថ្លែងរបស់លោករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូដៃគូអភិវឌ្ឍន៍ និងអង្គការ ដូចជាកម្មវិធីមូលនិធិសកម្មភាពខៀវ (BAF) គម្រោងធនាគារអភិវឌ្ឍន៍ (KfW) អង្គការ FFI នារសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

យោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា: ក្នុងជំនួបពិភាក្សានេះ ធ្វើឡើង ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងចក្ខុវិស័យ និងការអនុវត្តគម្រោងអភិរក្ស នៅតាមតំបន់ឆ្នេរ ប្រទេសកម្ពុជា។

ប្រភពខាងលើនេះ បានបញ្ជាក់បន្ថែមថា: នៅក្នុងជំនួបនេះដែរ បានផ្ដោតអាទិភាពលើ គម្រោងការងារ ចំនួន ២ គឺការកាត់បន្ថយភាពក្រីក្រ ក្នុងសហគមន៍ និងការអភិរក្សជីវៈចម្រុះ ។

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យគម្រោង គិតគូរពីការផ្តល់ជម្រើសថ្មី សម្រាប់ប្រជាសហគមន៍មូលដ្ឋាន ពីការពឹងផ្អែកលើអនុផលធនធានធម្មជាតិ

តាមរយៈការលើកទឹកចិត្ត ឱ្យមានការចិញ្ចឹមគ្រឿងសមុទ្រ សត្វ និងការផ្តល់កម្ចី ដែលមានការប្រាក់ទាប ដើម្បីផ្តល់ឱកាសឱ្យប្រជាសហគមន៍ មានជីវភាពប្រសើរ និងកសាងសេដ្ឋកិច្ចមូលដ្ឋាន កាន់តែរឹងមាំ៕

ដកស្រង់ពី៖ រស្មីកម្ពុជា