Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោង​កម្ពុជា ហា​វែ​ស II បាន​ជួយ​វិស័យ​ឯកជន បង្កើន​ទុនវិនិយោគ ប្រមាណ​ជា ២៨ លាន​ដុល្លារ សហរដ្ឋអាមេរិក បង្កើត​ការងារ​ជាង ២.៥០០ កន្លែង​

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំឆ្នាំ កន្លងមក គម្រោងកម្ពុជា ហាវែស II បានជួយវិស័យឯកជន បង្កើនទុនវិនិយោគ ប្រមាណជា ២៨ លានដុល្លារ សហរដ្ឋអាមេរិក បង្កើតការងារជាង ២.៥០០ កន្លែង គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្ម ចំនួន ១៧ និងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥ លានដុល្លារ សហរដ្ឋអាមេរិក។

គម្រោងនេះ បានបំពេញការងារ ជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន សហគមន៍កសិកម្ម និងអ្នកផលិត ដើម្បីជំរុញកំណើន វិស័យសាកវប្បកម្ម ប្រកបដោយនិរន្តរភាព។

កាលពីថ្ងៃទី១០ ខែឧសភា ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រារព្ធពិធីអបអរសាទរ សមិទ្ធផលរបស់គម្រោងនេះ ដោយមានការចូលរួម ពីលោកស្រី ណែន ស៊ី ជែ អ៊ីសលីក នាយិកាបេសកកម្ម ប្រចាំ USAID និងលោកបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោកស្រី ណែន ស៊ី ជែ អ៊ីសលីក បានមានប្រសាសន៍ថាៈ ” គម្រោងកម្ពុជា ហាវែស II បានធ្វើជាដៃគូជាមួយ កសិ-អាជីវកម្ម អ្នកផលិត និងសហការជាមួយ រាជរដ្ឋាភិបាល

ដើម្បីកែច្នៃផលិតផលកសិកម្មថ្មី ចំនួន ១៤០ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ យើងមានមោទកភាព ចំពោះវឌ្ឍនភាពនេះ ដែលយើងបានចូលរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព នៅក្នុងប្រទេសកម្ពុជា ” ។

គម្រោងកម្ពុជា ហាវែស II ជំរុញកំណើនវិស័យសាកវប្បកម្ម នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ព្រមទាំងបណ្តាខេត្ត មួយចំនួន ផ្សេងទៀត។

គម្រោងនេះ ត្រូវបានឧបត្ថម្ភថវិកា ដោយគំនិតផ្តួចផ្តើមសន្តិសុខស្បៀង សម្រាប់អនាគតរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលបានអនុវត្ត ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ ៕

ដកស្រង់ពី៖ រស្មិកម្ពុជា