Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលនិធិរូបិយវត្ថុអន្តរជាតិ ប្តេជ្ញាជួយអភិវឌ្ឍ​វិស័យ​ធនាគារនៅកម្ពុជា

  • បោះពុម្ព

លោក Vassilli Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកជំនួយបច្ចេកទេសសម្រាប់កម្ពុជាបានប្តេជ្ញាជួយអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

លោក Vassilli Prokopenko មកបំពេញបេសកកម្មនៅកម្ពុជា ក្នុងគោលបំណងណែនាំជំនាញការថ្មី របស់ IMF អមធនាគារជាតិនៃកម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាង មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនិងការផ្តល់ជំនួយបច្ចេកទេសដើម្បីបន្តគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។

លោក Jérôme SCHMIDT បច្ចុប្បន្នជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំង នឹងមកបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២២បន្តពីលោក Didier DEBALS បច្ចុប្បន្នបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនិងត្រឡប់ទៅបំពេញមុខងារជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំងវិញ។

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ IMF ដែលតែងតែបានជួយគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសទាំងរយៈពេលខ្លីនិងវែង ដល់ធនាគារជាតិនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មក

ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារកម្ពុជាឱ្យមានការរីកចម្រើននិងរឹងមាំនាពេលបច្ចុប្បន្ន។លោក ទេសាភិបាលរង ក៏បានថ្លែងអំណរគុណដល់ធនាគារកណ្តាលបារាំង

ដែលបានផ្តល់ជំនាញការប្រកបដោយសមត្ថភាពខ្ពស់ និងការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ចំពោះវត្តមានជំនាញការអមធនាគារជាតិនៃកម្ពុជា៕

ដកស្រង់ពី៖ កម្ពុជាថ្មី