Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាថ្ងៃទី ៤ហើយ ដែលកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ-១៩

  • បោះពុម្ព

មានប្រសាសន៍ តាមរយៈសារជាសំឡេងពិសេស នៅពេលអញ្ជើញទៅដល់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី ៤ ហើយ ដែលប្រទេសកម្ពុជាគ្មានការឆ្លងជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ ខ្ញុំបានទទួលរបាយការណ៍ពីក្រសួងសុខាភិ បាលមកថា នៅថ្ងៃនេះគឺជាថ្ងៃទី ៤ ហើយ ដែលយើងពុំមានការឆ្លងកូវីដ-១៩ សូម្បីតែមួយករណី ហើយករណីស្លាប់ក៏គ្មានដែរ ចំណែកអ្នកជំងឺនៅសល់ ២០នាក់ប៉ុណ្ណោះកំពុងព្យាបាល»។

បើតាមសម្ដេចតេជោ ហ៊ុន សែន នេះគឺជាជោគជ័យ នៃការចាក់វ៉ាក់សាំងរបស់យើង ដែលបានផ្ដល់ឲ្យយើងនូវសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូប។

ជាមួយគ្នានោះសម្ដេចតេជោ ក៏បានថ្លែងអំណរព្រះរាជគុណដល់ហ្លួងម៉ែ ក៏ដូចជាប្រជាពលរដ្ឋ ជនរួមជាតិ ដែលបានផ្ញើសារជូនពរចំពោះសម្ដេច ដែលបាន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំខាងលើនេះ ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី