Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីរំភើបចំពោះការទទួលស្វាគមន៍ ពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក

  • បោះពុម្ព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នាវេលាម៉ោង ៧ និង ៣៣នាទីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក) ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត

ពីសំណាក់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ដែលបានរង់ចាំទទួលស្វាគមន៍វត្តមាន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារនាទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៃសហរដ្ឋអាមេរិក។សម្តេចតេជោនាយករដ្ឋមន្រ្តី

បានសម្ដែងនូវក្តីរំភើបរីករាយ ចំពោះវត្តមានជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករង់ចាំ និងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច ក្នុងការអញ្ជើញ មកកាន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន

និងជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅចំខួបគម្រប់ ៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។បើទោះបីជាមានពេលវេលាខ្លី

នៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមាន នៃការអញ្ជើញមកដល់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាទាំងអស់ បានចំណាយពេលវេលាដ៏មានតម្លៃបំផុត ទោះបីជាមកពីជិតឆ្ងាយបានមកចាំទទួល និងស្វាគមន៍សម្តេចដូចជាឪពុក

ក្នុងមហាគ្រួសារខ្មែរតែមួយសម្តេចតេជោ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ ដែលមានវត្តមាននាពេលទទួលសម្តេចដោយផ្ទាល់ថា បើទោះជាសម្តេចមានកម្មវិធីដ៏មហាញឹកយ៉ាងណាក៏ដោយ ក៏សម្តេចជ្រើសរើសយកវេលាល្ងាចថ្ងៃទី ១១ ខែឧសភា ដើម្បីធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាមកពីគ្រប់ទិសទី ក្នុងសហរដ្ឋអាមេរិកប្រមាណជាង ១ពាន់នាក់។

សម្តេចតេជោ បានបន្តថា «យើងនឹងជួបជុំគ្នា នៅល្ងាចថ្ងៃស្អែកថ្ងៃទី ១១ឧសភា សូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរយើង អញ្ជើញចូលរួមក្នុងមហាគ្រួសារខ្មែរតែមួយ»៕

ដកស្រង់ពី៖ កម្ពុជាថ្មី