Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្សារ​ទំនើប Walmart អា​មេ​រិ​កមក​វិនិយោគ​ក្នុង​ប្រទេស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្ពុជាបានស្នើឲ្យក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនផ្សារទំនើបល្បីឈ្មោះមួយរបស់អាមេរិកមកវិនិយោគនៅកម្ពុជា ។

នៅទីក្រុងវ៉ាស៊ីនតោន ពេលដែលអបនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart បានពិភាក្សាគ្នាពីឱកាសវិនិយោគនៅកម្ពុជា ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន ជម្រាបទៅវិនិយោគិនអាមេរិក អំពីសមិទ្ធផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជាដូចជា

ការចរចាបង្កើតទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធី និងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង ។

តាមក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី Anbinh Phan វាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា និងបានអបអរសាទរចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ព្រមទាំងជម្រាបជូនអំពីចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម ។

តាមក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី Anbinh Phan វាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា និងបានអបអរសាទរចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ

ព្រមទាំងជម្រាបជូនអំពីចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម ។

ចំណែក លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀត នៅកម្ពុជាផងដែរ និងបង្ហាញពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការសហការ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ៕

ដកស្រង់ពី៖ កោះសន្តិភាព