Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក កែប ជុតិមា ជាប់ឆ្នោត​ជា ប្រធាន​គណៈកម្មការ​ទី​៤ ជំនួស​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ​

  • បោះពុម្ព

ភ្នំពេញៈ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទី រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំ មានចំនួន ១០៦រូប ។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភា បានបោះឆ្នោតជ្រើសតាំង លោក កែប ជុតិមា ជាប្រធាន គណៈកម្មការទី៤ ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។

របៀបវារៈសម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន ៤ គឺ៖ ១. ការសម្រេច អំពីសុពលភាព នៃអាណត្តិរបស់លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។

២. ការបោះឆ្នោតជ្រើសតាំង៖ – លោក កែប ជុតិមា ជាសមាជិក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា។

– លោក ខឹម ច័ន្ទគិរី ជាសមាជិក គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីវិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។

៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ។កិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៧ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១១ ខែឧសភា នេះ បានបោះឆ្នោតជ្រើសតាំង លោក កែប ជុតិមា ជាសមាជិក

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) ហើយនាព្រឹកថ្ងៃដដែល គណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយលោក ច័ន្ទ សុផល អនុប្រធានគណៈកម្មការ

បានរៀបចំការបោះឆ្នោត មួយ នៅក្នុងគណៈកម្មការរបស់ខ្លួន ដោយបានបោះឆ្នោតជ្រើសតាំង លោក កែប ជុតិមា ជាប្រធានគណៈកម្មការ ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណ ភាព។ លទ្ធផលនៃការបោះឆ្នោតគឺៈ យល់ព្រម ៨ សំលេង – មិនព្រម ០ សំលេង – អនុបវាទ ០ សំលេង -វត្តមានអ្នកចូលរួមបោះឆ្នោត មានចំនួន ៨ រូប ។

គួររំលឹកថា លោក កែប ជុតិមា ជាអតីតអភិបាលរាជធានីភ្នំពេញ ធ្លាប់មានស្នាដៃល្អជាច្រើន ក្នុងការងារបំពេញបេសកកម្ម បម្រើប្រជាពលរដ្ឋ រាជធានីភ្នំពេញ រយៈពេល ១០ ឆ្នាំ ពីឆ្នាំ២០០៣ ដល់ ២០១៣ ដែលបច្ចុប្បន្ន ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ៕

ដកស្រង់ពី៖ រស្មិកម្ពុជា