Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន នៅថ្ងៃទី២៤ ខែមិថុនាខាងមុខ

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5” AIPACODD Meetting) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ជាក់ស្តែងដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចូលរួមប្រជុំពិភាក្សាការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5” AIPACODD Meetting) នៅវិមានរដ្ឋសភាក្រោមអធិបតីភាពលោក សួស យ៉ារ៉ា សមាជិកសភា និងជាតំណាងរាស្រ្តមណ្ឌលព្រះវិហារ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មកពីអង្គភាពជុំវិញរចនាសម្ព័ន្ធសភាផងដែរ៕

ដកស្រង់ពី៖ Fresh News