Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ​ផ្តាំ​​ក្រុមប្រឆាំង​កុំ​ស៊ី​ពែ​រឿង​មី​យ៉ា​ន់​ម៉ា និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ភាន់ច្រឡំ​ ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិកផ្តាំទៅក្រុមប្រឆាំងថា កុំឱ្យស៊ីពែមីយ៉ាន់ម៉ាបានទេ ព្រោះមានវិទ្យុអន្តរជាតិនិយាយភាសាខ្មែរមួយកំពុងតែត្រៀមរៀបចំការថតឱ្យបានល្អ គឺការផ្គុំគ្នារវាងបាតុករខ្មែរប្រឆាំង ហ៊ុន សែន និងបាតុករមីយ៉ាន់ម៉ា ប្រឆាំងហ៊ុន សែន ។

ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិកនៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានបានផ្ដាំទៅកាន់បាតុករមីយ៉ាន់ម៉ាទាំងនៅសហរដ្ឋអាមេរិក

និងនៅមីយ៉ាន់ម៉ាផ្ទាល់កុំឱ្យមានការភាន់ច្រឡំលើសកម្មភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងការសម្របសម្រួលស្ថានការណ៍នៅក្នុងប្រទេសខ្លួន (មីយ៉ាន់ម៉ា) ខណៈពេលនេះក្រុមខ្មែរប្រឆាំងបាននឹងកំពុងកេញចំណេញលើការធ្វើបាតុកម្មប្រឆាំងសម្ដេចនៅលើទឹកដីសហរដ្ឋអាមេរិក ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ៖«ខ្ញុំសូមអំពាវនាវដល់បាតុករមីយ៉ាន់ម៉ាដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងខ្ញុំ អ្នកអាចមានការភាន់ច្រឡំធំហើយ ។

អ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំមានតម្លៃស្មើនឹងបំផ្លាញប្រទេសរបស់អ្នក» ។ សម្ដេចបញ្ជាក់ថា «ខ្ញុំមិនមែនផ្ដាំទៅបងប្អូនមីយ៉ាន់ម៉ានៅប្រទេសអាមេរិកនោះទេ ផ្ដាំទៅបងប្អូនមីយ៉ាន់ម៉ានៅគ្រប់ទីកន្លែងទាំងអស់ អ្នកប្រឆាំងនឹងប្រធានអាស៊ានដែលកំពុងធ្វើសកម្មភាពនៅពេលនេះ គឺមានតម្លៃស្មើនឹងកំពុងសម្លា.ប់ប្រជាជនខ្លួនឯង»។

ងាកមកក្រុមខ្មែរប្រឆាំងឯណោះវិញ សម្ដេចតេជោ ហ៊ុន សែន បានស្នើក្រុមប្រឆាំងកុំស៊ីពែមីយ៉ាន់ម៉ាបានទេ ព្រោះមានវិទ្យុអន្តរជាតិនិយាយភាសាខ្មែរមួយកំពុងតែត្រៀមរៀបចំការថតឱ្យបានល្អ គឺការផ្គុំគ្នារវាងបាតុករខ្មែរប្រឆាំង ហ៊ុន សែន និងបាតុករមីយ៉ាន់ម៉ា ប្រឆាំងហ៊ុន សែន ។

សម្ដេចតេជោ បញ្ជាក់ថា «មើលធ្វើឱ្យវាថ្លៃថ្នូរបន្តិចបានទេ ខ្មែរដោយខ្មែរមីយ៉ាន់ដោយមីយ៉ាន់ម៉ា ឬក៏វាតិចពេក» ។

ជាមួយគ្នានោះដែរ សម្ដេចក៏ចំអកឱ្យក្រុមប្រឆាំងថា មិចមិនយុទ្ធសាស្ត្ររបស់ខ្លួន កាលពីឆ្នាំ២០១៨ មកប្រើ «ដេកផ្ទះឈ្នះឯង» ។

ឆ្លៀតក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា អ្វីដែលប្រធានអាស៊ានមុនចង់បាន គឺកូសង់ស៊ីន៥ចំនុច ដែលថ្នាក់ ដឹកនាំអាស៊ានបានសំរេចនៅទីក្រុងហ្សាកាតា ប្រទេសឥន្ឌូនេស៊ី កាលពីខែមេសា ឆ្នាំមុន ។

តែចំនុចដែលចង់បានធំបំផុត នៅពេលនេះ គឺមាន៣ ៖

១. បំបាត់អំពើហិ.ង្សា ជាពិសេសជំរុញឱ្យមានបទឈប់បា.ញ់ ។

២. ជំរុញបើកផ្លូវឱ្យការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ទីកន្លែងដែលមានការចាំបាច់

៣. បង្កើតឱ្យមានបរិយាកាសអនុគ្រោះឱ្យការសន្ទនាខាងនយោបាយ រវាងភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងក្រុមប្រដាប់អាវុធច្រើនក្រុម ៕

ដកស្រង់ពី៖ កោះសន្តិភាព