បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ កឹម សុខា តែបង្អាប់ សម រង្ស៊ី ថាជាអ្នកនយោបាយឆោតល្ងង់

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២០០០ នាក់ បានលើកសរសើរលោក កឹម សុខា ថាអ្នកនយោបាយឆ្លាតវៃបន្ទាប់ពីអតីតប្រធានបក្សប្រឆាំងរូបនេះបានផ្ញើសាររំលែកទុក្ខក្រុម គ្រួសារសម្តេចដែលមានបងប្រុសទទួល មរភាព ។

ប៉ុន្តែជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលោក សម រង្ស៊ី ជាមនុស្សល្ងង់ដែលមិនឆក់ឱកាសនេះដើម្បីសម្របសម្រួលនយោបាយបានវិលចូលស្រុកវិញ។

សម្រាប់សម្តេចតេជោហ៊ុន សែន បានលើកឡើងថានៅក្នុងពេលវេលាដែលសម្តេចមានទុក្ខក្រៀមក្រំដោយសារតែការទទួលមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់សម្តេចនោះគួរតែជាឱកាសនយោបាយសម្រាប់អ្នកនយោបាយ ។

សម្តេចតេចោនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖ «ប៉ុន្តែដោយសារការស្អប់សូម្បីតែសាច់ឈាមយើងស្លាប់អ្វីដែលយើងធ្លាប់ធ្វើចំពោះគេ គេមិនបានធ្វើមកយើងវិញខ្ញុំអរគុណណាស់ កុំអីគេរុញខ្ញុំទល់នឹងជញ្ជាំងប្រសិនបើមនុស្សហ្នឹងធ្វើលិខិតចូលរួមរំលែកទុក្ខជាមួយ ខ្ញុំ ស្មើនឹងរុញខ្ញុំចូលកៀនជញ្ជាំងបើខ្ញុំមិនទទួលមានន័យថា

ខ្ញុំមិនទទួលយកនូវការគោ រពដែលគេផ្តល់សម្រាប់យើងចូលរួមមរណទុក្ខជាមួយយើងប៉ុន្តែបើខ្ញុំទទួលវាជាការផ្តល់សញ្ញាមួយថាអ្នកនោះអាចមានលទ្ធភាពចូលស្រុកដោយសារលោក ហ៊ុន សែនបាន ឆ្លើយតប»។

សម្តេចតេជោបានបន្ថែមថា៖ «អានេះល្ងង់ជាងស្អីទៀត សូមអរគុណដែលលោកឯងល្ងង់ ឱកាសនយោបាយអ្នកឯងមាន ប៉ុន្តែដោយសារតែអ្នកឯងស្អប់ខ្ញុំ កីឡាករកីឡាការិ នីខ្មែរឈ្នះក៏អ្នកឯងមិនអបអរសាទរ ម្តាយខ្ញុំស្លាប់ បងខ្ញុំស្លាប់ ក៏អ្នកឯងមិនចូលរួមមរណទុក្ខខ្ញុំសូមអរគុណអ្នកឯងណាស់អញ្ចឹងលទ្ធផលទាំងអស់ល្មមនឹងហ្អែងទទួលទៅ »។

ជាមួយការរិះគន់ សម រង្ស៊ី ថាជាមនុស្សឆោតល្ងង់នោះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានកោតសរសើរលោក កឹម សុខា ប្រធា ននៃអតីតគណបក្សសង្រ្គោះជាតិដែលមាន

ភាពឆ្លាតវៃបានផ្ញើលិខិតរំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចឧត្តមទេព ញាណ ហ៊ុន ណេង ដែលជាកាយវិការល្អប្រពៃ ក្នុងនាមអ្នកនយោបាយខ្មែរទោះបីជាមាន និន្នាការខុសគ្នាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖«យ៉ាងហោចណាស់ទោះបីជាគាត់ (កឹម សុខា) និងខ្ញុំមាននយោបាយខុសគ្នាក៏ដោយក៏ប៉ុន្តែខ្ញុំគោរពដល់គាត់នូវអ្វីដែលជា ទង្វើរបស់គាត់ គាត់វ៉ៃតាម Whatsapp មកខ្ញុំៗឆ្លើយ ហើយគាត់សួរថា គាត់អាចមកគោរពវិញ្ញាណក្ខន្ធ បានទេ? ខ្ញុំវ៉ៃត្រឡប់ ទៅវិញថា “សូមអញ្ជើញ” ពេលអញ្ជើញមក ក៏ជក់មាត់និយាយជាមួយគ្នា៤ម៉ោងព្រោះបើយើងជានយោបាយខុសគ្នាតែយើងខ្មែរជាមួយគ្នា។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួប៤ម៉ោងជាមួយលោកកឹម សុខា គឺអ្នកនយោបាយជាប់បណ្តឹងនៅតុលាការរូបនេះបានសុំសម្តេចចេញទៅក្រៅប្រទេសប៉ុន្តែសម្តេច អះអាងថាទុកឲ្យតុលាការជាអ្នកសម្រេច ។

ក្រៅពីរឿងនយោបាយសម្រាប់រឿងរ៉ាវបុគ្គលវិញសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាលោក យង់ ណុយ ហៅ ប្រែឌី (Brady Young) បានសរសេរលិខិតសុំទោសសម្តេចចំពោះអ្វីដែលអតីតសកម្មជនបក្សប្រឆាំងរូបនេះបានចោទភរិយារបស់សម្តេចនិង កូនប្រុសសម្តេចលោក ហ៊ុន ម៉ា ណែត ថាជា «ប្រពន្ធនិងកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹកថូ»។

លោក Brady Young ត្រូវបានសម្តេចតេជោ ហ៊ុន សែន ហៅឲ្យបង្ហាញខ្លួនផងដែរនៅក្នុងពិធីជួបជុំមនុស្សប្រមាណជាង២ពាន់នាក់នេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលោក Brady Young ថាជាកូនដែលដឹងកំហុសហើយចេះកែខ្លួន ។

ថ្លែងនៅក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានពន្យល់ជនរួមជាតិថាពាក់ព័ន្ធសំណុំរឿងសន្និដ្ឋិភាពជាមួយរដ្ឋបរទេសរបស់លោក កឹម សុខាដើម្បីផ្តួលរំលំរាជ រដ្ឋាភិបាល ថាសម្តេចមិនបានចោទសហរដ្ឋអាមេរិកថានៅពីក្រោយលោក កឹម សុខា នោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯងទេជាអ្នកនិយាយតាមរយៈវីដេអូយ៉ាងរឹងមាំដែល បានផ្សព្វផ្សាយ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថារឿងចោទអាមេរិកពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា គួរតែអាមេរិកដោះស្រាយជាមួយលោក កឹម សុខា ផ្ទាល់ព្រោះគាត់ជាអ្នក និយាយ ។

សម្តេចបញ្ជាក់ថាទាំងតុលាការទាំងរាជរដ្ឋាភិបាលកម្ពុជាមិនបាន ចោទអាមេរិកទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំអត់ចោទអាមេរិកទេអ្វីដែលមាន[វីដេអូ]នោះគឺឯកឧត្តម កឹម សុខា គាត់និយាយខ្លួនឯងដូច្នេះត្រូវការដោះស្រាយរវាងអាមេរិក និង កឹម សុខា អីចឹងអាមេរិកប្រកាសបដិសេធថាបានធ្វើអីចឹងដូច កឹម សុខា និយាយអត់?

[…] ខ្ញុំសូមជម្រាបទាំងតុលាការទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិកអ្វី ដែលកើតមានគឺ កឹម សុខា និយាយ ពីអាមេរិកជួយ […] អីចឹងរឿងនេះមិនមែនរឿងកម្ពុជាជាមួយអាមេរិកឯណាជារឿងរបស់ កឹម សុខា»។

សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថាចំពោះឃ្លីបវីដេអូជាភស្តុតាងពាក់ព័ន្ធការនិយាយរបស់លោក កឹម សុខា ដែលក្រុមមេធាវីរបស់លោក កឹម សុខា ដាក់ជូនតុលាការគឺដូច គ្នានឹងវីដេអូភាគីដើមបណ្តឹងដាក់ជូនតុលាការដែរដូច្នេះមិនមែនជាការកាត់តដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ។ចំពោះដំណើររឿងក្តីរបស់លោក កឹម សុខា ទុកឲ្យតុលាការជាអ្នកសម្រេច។

ដូចគ្នារឿងលោក កឹម សុខា សុំចេញមកក្រៅប្រទេសក៏ជាការសម្រេចរបស់តុលាការផងដែរ។

សូមជម្រាបថាភស្តុតាងជាវីដេអូយ៉ាងរឹងមាំ ដែលលោក កឹម សុខា ខ្លួនឯងបាននិយាយរៀបរាប់អំពីផែនការ ដែលគាត់បានរៀបចំជាសម្ងាត់យូរមកហើយ ជាមួយបរទេស ដោយរាប់តាំងពីការជ្រើសរើសយកគាត់ទៅបណ្តុះបណ្តាលនៅបរទេស រហូតដល់ការដឹកនាំធ្វើសកម្មភាពក្នុងស្រុក ដោយមានការជួយ ឬចូលរួមពីបរទេស។

ផែនការដែល បានរៀបចំជាមួយបរទេសនោះ គឺផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដោយយកគំរូតាមស៊ែរប៊ី-យូហ្គូស្លាវី៕

ដកស្រង់ពី៖ រស្មីកម្ពុជា