បណ្តាញសង្គម

លោក​ ដេ​វី​ដ​ ប៊ែ​ក​ខេ​ម​ ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ​ ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តោត​ការ​យកចិត្តទុកដាក់​ដល់​កុមារ​រង​គ្រោះ​

ទីក្រុងទ្បុង/ខេត្តសៀមរាប៖ លោក ដេវីដ ប៊ែកខេម ឯកអគ្គរាជទូត សុច្ឆន្ទៈ អង្គការយូនីសេហ្វ បានធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណង ស្វែងយល់ពី ការងាររបស់ អង្គការយូនីសេហ្វ និងដៃគូ ដែលកំពុងជួយគាំទ្រ ដល់កុមាររងគ្រោះ ពីការរំលោភបំពាន លើរាងកាយ ផ្លូវភេទ និងផ្លូវចិត្ត និងកំពុងការពារ កុមារដែលងាយ រងគ្រោះ ពីសំណាក់គ្រោះថ្នាក់ ផ្សេងៗទៀត ។

នៅដើមឆ្នាំនេះ គឺជាទិវាខួប លើកទី១០ របស់លោក ដេវីដ ប៊ែកខេម ដែលបានទទួល ភារកិច្ចជា ឯកអគ្គរាជទូត សុច្ឆន្ទៈ អង្គការយូនីសេហ្វ ហើយរូបលោក រួមទាំងអង្គការនេះ បានបង្កើតនូវ មូលនិធិមួយ ដែលមានឈ្មោះថា “លេខ៧ - មូលនិធិ ដេវីដ ប៊ែកខេម និងយូនីសេហ្វ ” ដើម្បីជួយការពារ កុមារពីគ្រោះថ្នាក់ ។

លោក ដេវីដ បានប្តេជ្ញាចិត្ត ប្រើនូវសម្លេង ឥទ្ធិពល និងទំនាក់ទំនង ដ៏មានកិត្យានុភាព របស់លោក ដើម្បីប្រមូល នូវថវិកា និងជម្រុញ មេដឹកនាំ ពិភពលោក ឲ្យធ្វើការផ្លាស់ប្តូរ ប្រកបដោយភាព វិជ្ជមាន យូរអង្វែងសម្រាប់កុមារ ។មូលនិធិនេះ នឹងគាំទ្រដល់ អង្គការយូនីសេហ្វ ឲ្យអនុវត្តនូវ កម្មវិធីអភិវឌ្ឍន៍ ជីវិតកុមារ នៅទូទាំងពិភពលោក រួមទាំងកុមារ រងគ្រោះដោយ អំពើហិង្សា នៅក្នុងប្រទេស កម្ពុជាផងដែរ។

លោក ដេវីដ ប៊ែកខេម ឯកអគ្គរាជទូត សុច្ឆន្ទៈ អង្គការយូនីសេហ្វ បានមានប្រសាសន៍ថា “ ខ្ញុំមកកាន់ ប្រទេសកម្ពុជា ដើម្បីជួបកុមារ រងគ្រោះពី អំពើហិង្សា ស្តាប់នូវរឿងរ៉ាវ របស់ពួកគេ និងស្វែងយល់ ពីការងារ របស់អង្គការ យូនីសេហ្វ និងដៃគូ ក្នុងការជួយកុមារ ទាំងនោះ ឲ្យមានសុវត្ថិភាព ។ សម្រាប់ខ្ញុំ វាតក់ស្លុតណាស់ ដែលមានកុមារម្នាក់ នៅរៀងរាល់ ប្រាំនាទី បានស្លាប់ដោយសា រអំពើហិង្សា នៅកន្លែងណាមួយ នៅក្នុងពិភពលោក ”  ។

ព៌ត៌មានសម្រាប់ និពន្ធនាយក៖ អំពីអង្គការ យូនីសេហ្វ៖ យូនីសេហ្វ លើកកម្ពស់សិទ្ធិ និងសុខុមាលភាព កុមារគ្រប់រូប នៅក្នុងគ្រប់ ការងារទាំងអស់។ សហការជាមួយ នឹងដៃគូ យើងធ្វើការ នៅក្នុងប្រទេស និងដែនដីចំនួន១៩០ ដើម្បីប្រែក្លាយ ការប្ដេជ្ញាចិត្ដ ខាងលើឲ្យទៅ ជាសកម្មភាព អនុវត្ដជាក់ស្ដែង តាមរយៈ ការផ្ដោតការ យកចិត្ដទុកដាក់ ជាពិសេស ដល់កុមារ ដែលងាយរងគ្រោះ ជាងគេ និងមិនត្រូវបាន គេយកចិត្តទុកដាក់ ដើម្បីជាប្រយោជន៍ ដល់កុមារគ្រប់រូប នៅគ្រប់ទិសទី ៕


 

ដកស្រង់ពី៖ Fresh News