Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមុទ្រ​កម្ពុជា​​ប្រវែង ៥២៦ គីឡូម៉ែត្រ មានព្រែក ១១១ កន្លែង​ ត្រូវបានកត់ត្រាទុក

  • បោះពុម្ព

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរោបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាបានឲ្យដឹងថា ឆ្នេរសមុទ្រកម្ពុជាមានប្រវែង ៥២៦ គីឡូម៉ែត្រមានព្រែកសរុប ១១១ កន្លែង។

ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពតកាលពីថ្ងៃទី ៥ ខែ ឧសភាឆ្នាំ២០២២ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជាចាប់ពីខេត្តកោះកុងដល់ខេត្តកែបដែលមានប្រវែង ៥២៦ គីឡូម៉ែត្រ មានព្រែកសរុប ១១១ កន្លែងត្រូវបានកត់ត្រាទុក។

លោកបានបន្តថា សមុទ្រតែងតែមានព្រែក។ លោកបានស្នើឱ្យមានការថែរក្សាព្រែកដែលមានសរុបទាំំងអស់ ១១១ ព្រែកឱ្យនៅគង់វង្ស ព្រោះព្រែកជាលក្ខណៈធម្មជាតិអាចឱ្យមានទឹកជោរ-នាច

ចូលទៅទីកន្លែងទំនាបដទៃទៀតនាំនូវជីជាតិទៅមក នៅពេលទឹកឡើង ទឹកស្រកទឹកជោរទឹកនាច ធ្វើឱ្យដើមកោងកាងដុះ ហើយរុក្ខជាតិផ្សេងៗទៀតក៏ដុះជាមួយគ្នានោះមច្ឆជាតិក៏កើត បរិស្ថានក៏អាចទទួលបានភាពល្អប្រសើរ។

លោកបានណែនាំដល់អភិបាលខេត្តកោះកុង ព្រះសីហនុ កំពតនិងកែប ដែលជាភូមិសាស្រ្តខេត្តនៅជាប់សមុទ្រត្រូវថែរក្សាព្រែកទាំង ១១១ កន្លែង ការពារមិនឲ្យមានការចាក់ដីលុប

ឬកែប្រែទៅជាកន្លែងសំណង់អ្វីមួយ ដែលនាំឱ្យបាត់បង់ជីវចម្រុះតាមបែបធម្មជាតិ និងព្រៃកោងកាងដែលជាជម្រកមច្ឆជាតិ។លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា

ឆ្នេរសមុទ្រកម្ពុជាដែលបានចូលជាសមាជិកឆ្នេរសមុទ្រល្អជាងគេលើពិភពលោកនៅឆ្នាំ ២០១៤ ជាកន្លែងទេសចរណ៍ និងទាក់ទាញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ដកស្រង់ពី៖ កម្ពុជាថ្មី