Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្វាយ​មាន​បញ្ហា​នាំចេញ​ដោយសារ​បញ្ហា​ពីរ

  • បោះពុម្ព

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានមានប្រសាសន៍ថា ស្វាយកម្ពុជាកំពុងតែមានបញ្ហាលើការនាំចេញ ដោយសារតែបញ្ហាពីរ ។

លោករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងបណ្តាញសង្គមរបស់លោកថា បញ្ហានោះទីមួយ គឺបរិបទកូវីដ ១៩ និង ការដឹកជញ្ជូនឡើងថ្លៃទ្វេដង ដោយសារតែតម្លៃប្រេង ។

លោកបានបញ្ជាក់ថា “តាមអ្វីដែលជាបញ្ហាប្រឈម ដែលខ្ញុំទទួលបានព័ត៌មានពីក្រុមនាំចេញផ្លែស្វាយស្រស់បានឲ្យដឹងថាៈ ទីមួយ÷

បរិបទនៃកូវិដ១៩ មានការត្រួតពិនិត្យតឹងតែង ធ្វើឲ្យមានការអូសបន្លាយការនាំចូលទៅកាន់ទីផ្សារពីប្រទេសនាំចូល ជួនកាលទំនិញត្រូវខូច។

ទីពីរៈ ការដឹកជញ្ជូនឡើងថ្លៃទ្វេដង និងថ្លៃជួលទូផ្ទុកទំនិញ (CONTAINER)បានកើនឡើងជាងបីដង ដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវិដ១៩ និងប្រេងឡើងថ្លៃ ” ។

លោកបានបន្តថា សរុបទៅមកអ្នកនាំចេញលំបាកទទួលបានប្រាក់ចំណេញពីការនាំចេញ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា