Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រេច​លើ​ឯកសារសំខាន់ៗ ៧ ដើម្បីដាក់ជូនកិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យអនុម័ត នៅក្នុងខែមិថុនា

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានពិនិត្យសម្រេចលើឯកសារសំខាន់ៗ ចំនួន ៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ពិនិត្យ អនុម័ត នៅក្នុងខែមិថុនា ឆ្នាំ២០២២។

កាលពីថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារខ្លឹមសារ និងឯកសារ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួង ដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ បានរៀបចំនូវកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន (ADSOM) នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន រួមមាន៖

ទី១៖ សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន

ទី២៖ ការលើកកម្ពស់យន្តការគាំទ្រ សម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន

ទី៣៖ ឯកសារទស្សនាទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន

ទី៤៖ សេចក្តីព្រាងឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មានរវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ

ទី៥៖ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍

ទី៦៖ លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យាក្នុងក្របខណ្ឌ ADMM និង៧៖ សេចក្តីព្រាងចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីគ្រឹះស្ថានការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយជំងឺកូវីដ១៩។

អំឡុងពេលនៃកិច្ចប្រជុំ ឧត្តមមន្រ្តីការពារជាតិអាស៊ាន បានស្តាប់របាយការណ៍មួយចំនួន រួមមាន

ទី១៖ របាយការណ៍កិច្ចប្រជុំក្រុមការងារឧត្តមមន្រ្តីការពារជាតិអាស៊ាន (ADSOM WG),

ទី២៖ របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្តាញវិទ្យាស្ថានការពារជាតិនិងសន្តិសុខអាស៊ានលើកទី១៥ (15th NADI)

និង៣៖ របាយការណ៍កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19)។

អង្គប្រជុំក៏បានស្តាប់នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន ដែលមានស្រាប់របស់រដ្ឋសមាជិកអាស៊ាន។

កិច្ចប្រជុំក៏បានពិនិត្យ សម្រេចលើខ្លឹមសាររបស់សេចក្តីព្រាងសេចក្តីប្រកាសរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានប្រគល់ជូនក្រុមការងារពិភាក្សាចុងក្រោយលើនីតិវិធីនៃការអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ។

ជាមួយគ្នានេះដែរ កិច្ចប្រជុំបានពិនិត្យលើសំណើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ានជាមួយប្រទេសបូក កិច្ចប្រជុំបានសម្រេចឯកភាពឱ្យមានកិច្ចប្រជុំក្រៅផ្លូវការ

ចំនួន៤ ដោយក្នុងនោះ អំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងខែមិថុនា ឆ្នាំ២០២២ ចំនួន២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការពារជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន២ ដោយអនុលោមតាមឯកសារទស្សនាទាន ស្តីពីការភ្ជាប់ទំនាក់ទំនងរបស់ ADMM ជាមួយដៃគូខាងក្រៅ។

កិច្ចប្រជុំ បានពិភាក្សា និងសម្រេចជាគោលការណ៍លើសំណើសុំឱ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ រវាងអាស៊ាន និងឥណ្ឌា។

ចំពោះការរៀបចំលម្អិត កិច្ចប្រជុំបានប្រគល់ជូនក្រុមការងារបន្តពិភាក្សាបន្ថែមទៀត។

កិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន បានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ ស្របតាមទិសដៅនៃការជំរុញសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខប្រកបដោយ ភាពសុខដុម។

គួរជម្រាបថា កិច្ចប្រជុំនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ

និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន ដើម្បីពិភាក្សាលើឯកសារសំខាន់ៗ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕

ដកស្រង់ពី៖ កោះសន្តិភាព