Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រតិភូ​ស្ថានទូត​បរទេស អង្គការ​សង្គម​ស៊ីវិល​ចុះ ទស្សនកិច្ច នៅ សារៈមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន​នៅ​ខេត្តសៀមរាប​

  • បោះពុម្ព

ភ្នំពេញៈ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោក លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលស៊ីម៉ាក់។

ដំណើរទស្សនកិច្ចនាថ្ងៃនេះ គឺជាការស្វែងយល់អំពីសមិទ្ធផលសម្រេចបាននៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលជាលទ្ធផលបានមកពីមរតកនៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាង ៣ទសវត្សរ៍នៅកម្ពុជា។

លោក លី ធុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់កងកម្លាំងបោសសម្អាតមីន/គ្រាប់នៃមជ្ឈមណ្ឌលស៊ីម៉ាក់រយៈពេល ៣០ឆ្នាំ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ដែលនេះសបញ្ជាក់ឲ្យឃើញពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

និងជាស្ថាបនិកសន្តិភាព ព្រមទាំងមានចូលរួមឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត។ មជ្ឈមណ្ឌលស៊ីម៉ាក់ បានធ្វើការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន

ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល គ្រប់គ្រង និងត្រួតពិនិត្យវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការឆ្លើយតបនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

ដកស្រង់ពី៖ Fresh News