Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ញឹក ប៊ុនឆៃ បញ្ជាក់​អំពី​ការហែក្បួន​ឃោសនា និង​គោលនយោបាយ មូលដ្ឋាន ៧ ចំណុច​

  • បោះពុម្ព

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះថាៈ ការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នឹងចាប់ផ្តើមនៅ ថ្ងៃទី២១ ខែឧសភា ស្អែកនេះ គណបក្សខ្មែររួបរួមជាតិ

នឹងរៀបចំហែក្បួន ឃោសនា ដង្ហែក្បួនឃោសនា នៅក្នុងរាជធានី ភ្នំពេញ នៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ ហើយក្រៅពីការហែក្បួនឃោសនាធំ ក៏មានការហែ ឃោសនាចេញពីក្រុង ស្រុក ទៅកាន់ឃុំសង្កាត់ ដែលបានដាក់បេក្ខភាព ចំនួន ៥៩៦ ឃុំ សង្កាត់ លើ ១៤៥ ក្រុង ស្រុក និងក្រុមឃោសនា មានចំនួន ១៤៥ ក្រុម ។

លោកបានបន្តថាៈ បន្ទាប់ពីឃោសនា នៅរាជធានីភ្នំពេញ រួចនឹងចុះទៅតាម បណ្តាខេត្ត និងចុះតាមបណ្តាឃុំអាទិភាព និងចូលរួមជាមួយសមាជិក នៅមូលដ្ឋានឃោសនា ជាទ្រង់ទ្រាយតូចៗ។

លោកបានលើកឡើងថាៈ គ.ជ.ប បានរៀបចំល្អ ទាក់ទងការរៀបចំដំណើរការ ឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានឲ្យគ្រប់ គណបក្សនយោបាយ ថតស្ពតឃោសនាផ្សព្វផ្សាយ បានគ្រប់គណបក្ស នយោបាយ ទាំង ១៧ គណបក្ស។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថាៈ នៅក្នុងការឃោសនានេះ គណបក្សខ្មែរ រួបរួមជាតិ មានគោលនយោបាយមូលដ្ឋាន ចំនួន ៧ ចំណុចសំខាន់ៗ មានដូចជាៈ ១. ភូមិ ឃុំ សុខសាន្តៈ បង្កើនការអនុវត្ត និងទប់ស្កាត់អំពើចោរកម្ម ក្មេងទំនើង អំពើអសីលធម៌សង្គម ហិង្សាក្នុងគ្រួសារ ការចរាចរ និងសេពគ្រឿងញៀន ។

២. ភូមិ ឃុំ ស្អាតស្អំៈ គ្មានការរើសអើង បក្ខពួកនិយម គ្រួសារនិយម គ្មានអំពើពុករលួយ និងគ្មានការយកកម្រៃសេវា ក្រៅផ្លូវការ លើសេវា សាធារណៈគ្រប់ប្រភេទ ។

៣. ភូមិ ឃុំ រុងរឿងៈ បង្កើនសេដ្ឋកិច្ចគ្រួសារ ឱ្យបានធូរធារ តាមរយៈការជំរុញ ផលិតភាព កសិកម្មទំនើប និងបច្ចេកទេសថ្មី ធានាតម្លៃកសិផល ស្របតាមទីផ្សារ និងការបង្កើតការងារថ្មី ក្នុងមូលដ្ឋាន ។

៤. ភូមិ ឃុំ បៃតងៈ ទប់ស្កាត់ និងបង្ក្រាបអំពើកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ការពារ និងលើកកម្ពស់បរិស្ថាន ។

៥. ភូមិ ឃុំ យុត្តិធម៌ៈ ការពារ និងទប់ស្កាត់ ការរំលោភបំពាន ដណើ្តមដីធ្លី រឹបអូសទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ។

៦. ភូមិ ឃុំ អភិវឌ្ឍន៍ៈ ខិតខំប្រមូលធនធាន ដើម្បីជួសជុល កសាងហេដ្ឋារចនា សម្ព័ន្ធ ជីកអណ្តូងទឹក ស្រះទឹក និងផ្គត់ផ្គង់ទឹកស្អាត ។

៧. ភូមិ ឃុំ មានគុណភាពៈ លុបបំបាត់អក្ខរកម្ម ដោយជំរុញកុមារគ្រប់អាយុ បានចូលរៀន គ្រប់គ្នា និងពង្រឹងប៉ុស្តិ៍សុខភាព ក្នុងមូលដ្ឋាន ។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២

ពោលគឺ មានរយៈពេល ១៤ថ្ងៃ ហើយគ្រប់គណបក្ស នយោបាយ ទាំង ១៧ គណបក្ស ដែលបានដាក់បេក្ខជនឈរឈ្មោះ នៅតាមឃុំ សង្កាត់ ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ដើម្បីឃោសនាស្វែងរក សម្លេងឆ្នោត និងការគាំទ្រពីប្រជាពលរដ្ឋ។

គណៈកម្មាធិការជាតិរៀប ចំការ បោះឆ្នោត ក៏បានសហការជាមួយក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ដើម្បីរៀបចំឲ្យដំណើរការឃោសនា បានប្រព្រឹត្តទៅដោយរលូន៕

ដកស្រង់ពី៖ រស្មីកម្ពុជា