Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំមន្រ្តី កាកបាទក្រហម ចូលគាល់ សម្តេចម៉ែ ថ្វាយព្រះពរ ក្នុងឱកាស ចម្រើនព្រះជន្ម

  • បោះពុម្ព

ភ្នំពេញ ៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅម៉ោង៦ ៖០០ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ

បានដឹកនាំ មន្រ្តីកាកបាទ ក្រហមកម្ពុជា ចូលក្រាប បង្គំគាល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ដើម្បីថ្វាយ ព្រះពរទ្រង់ដោយផ្ទាល់ ក្នុងឱកាសចម្រើន ព្រះជន្ម គម្រប់ ៧៩ យាងចូល ៨០ ព្រះវស្សាឆ្នាំនេះ ។

បុណ្យចម្រើន ព្រះជន្មសម្តេចម៉ែ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ ។ សូមជំរាបថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ញើសារ លិខិតមួយ ថ្វាយសម្តេច ម៉ែផងដែរ ។

នៅក្នុងសារលិខិត របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញថា «ខ្ញុំម្ចាស់ចងចាំជានិច្ច នូវព្រះរាជហឫទ័យ ដ៏ឧដុង្គឧត្តម របស់សម្តេច ព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដែលព្រះអង្គបានបូជាព្រះកាយពល បំពេញព្រះរាជ បេសកកម្មជាតិ ជាប្រវតិ្តសាស្រ្ត អមព្រះមហាវីរក្សត្រ ក្នុងព្រះរាជ បូជនីយកិច្ច ប្រកបដោយ ជោគជ័យ ដ៏ត្រចះត្រចង់ ដើម្បីប្រជាជាតិ និងប្រជានុរាស្រ្ត » ៕

 

 

ដកស្រង់ពី៖ដើមអម្ពិល