Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ស ខេ​ង ព្រមាន​នឹង​ចាត់ការ​ភ្លាម​ៗ ចំពោះ​មន្ដ្រី​ណា​ធ្វើ​ផ្ដេសផ្ដាស​ទៅ​លើ​ប្រជាពលរដ្ឋ

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ នៅចំពោះមុខមហាជនសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទីបានព្រមាននឹងចាត់វិធានការភ្លាមៗចំពោះមន្ដ្រីរូបណាហ៊ានធ្វើផ្ដេសផ្ដាសទៅលើប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់សិទ្ធពួកគាត់ ។

ការព្រមានរបស់សម្តេច នាយករដ្ឋមន្ត្រីស្តីទីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែឧសភានេះ ។

សម្ដេច ស ខេង បានឲ្យដឹងថា៖« មន្ដ្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនបណ្ដែតបណ្ដោយមិនកាន់ជើងអ្នកប្រព្រឹត្តិបទល្មើសដែលធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋឡើយ» ។

សម្ដេច មានប្រសាសន៍ថា «យើងខ្ញុំ ជាអ្នកទទួលខុសត្រូវកាលណាមានមន្ដ្រីណាធ្វើផ្តេសផ្ដាសទៅលើប្រជាពលរដ្ឋ ប៉ះពាល់សិទ្ធ និងផលប្រយោជន៍ឱ្យតែខ្ញុំបានដឹង រឿងនឹងពិតប្រាកដ ខ្ញុំទទួលខុសត្រូវ ដើម្បីដោះស្រាយ ធ្វើគណនេយ្យភាពរកយុត្តិធម៌ជូនប្រជាពលរដ្ឋពិតប្រាកដ»។

នាឱកាសនោះ សម្ដេច ស ខេង លើកឡើងថា ក្នុងឋានៈជាអ្នកដឹកនាំ ត្រូវបើកបេះដូង ដោយមិនចង្អៀតចង្អល់មិនបែងចែកវណ្ណៈ មិនច្រណែនឈ្នានីស បើឃើញគេរីកចម្រើនត្រូវអបអរសាទរ និងលើកទឹកចិត្តឱ្យគេធ្វើល្អបន្ថែមទៀត ។

សម្ដេចបញ្ជាក់ថា «យើងអត់ចង្អៀតចង្អល់ក្នុងឋានៈជាអ្នកដឹកនាំត្រូវបើកទ្រូងឱ្យចំហរបានសេចក្ដីថា បើកបេះដូងចំហរ ដោយមិនចង្អៀតចង្អល់មិនបែងចែក ហើយមិនច្រណែនឈ្នានីស បើឃើញគេរីកចម្រើនឃើញគេធ្វើល្អត្រូវអបអរសាទរ សប្បាយចិត្ត និងលើកទឹកចិត្ត ឱ្យកាន់តែធ្វើល្អទៅមុខទៀត»។ឆ្លៀតឱកាសនោះ

សម្ដេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរួមចំណែកដោះស្រាយនូវវិបត្តិនានាលើសកលលោក ព្រោះថា កម្ពុជាមានបទពិសោធន៍ និងមានឆន្ទៈនយោបាយខ្ពស់ ។

សម្ដេច បញ្ជាក់បន្ថែមថា ៖ «គណបក្សប្រជាជនកម្ពុជាបានដឹកនាំសេដ្ឋកិច្ចទាំងវិស័យអប់រំ កសាងធនធានមនុស្ស ព្រមទាំងដឹកនាំខាងនយោបាយការបរទេស គឺយើងធ្វើ ។

តាំងពីយើងឯការហ៊ុព័ទ្ធខាងនយោបាយ សេដ្ឋកិច្ចមក ឥឡូវនេះកម្ពុជាដើរតួនាទី ដើម្បីរួមចំណែកដោះស្រាយវិបត្តិនានាលើសកលលោក ក៏ដូចក្នុងតំបន់ គឺយើងធ្វើបានដោយសារយើងឆ្លងកាត់បទពិសោធន៍ ហើយការប្ដេជ្ញាចិត្ត និងឆន្ទៈនយោបាយ ដើម្បីជាតិ និងប្រជាពលរដ្ឋ»។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចស ខេង ខណៈមានមន្ត្រីមួយចំនួនបានធ្វើសកម្មភាពមិនគប្បីចំពោះប្រជាពលរដ្ឋដោយអាងខ្លួនមានអំណាចផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព